ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង លោកស្រី រឿន គីណា អភិបាលរងស្រុកពួក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


បទយកការណ៍
វីដេអូបទយកការណ៍៖ ពលរដ្ឋក្នុងឃុំជប់តាត្រាវ សម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានជួសជុលផ្លូវបុរាណក្នុងឃុំដើម្បីសម្រួលដល់ការរស់នៅ
ពលរដ្ឋនៅក្នុងឃុំជប់តាត្រាវ បានសម្តែងក្តីរំភើបរីករាយ ក្រោយផ្លូវបុរាណ២ខ្សែត្រូវបានជួសជុលឡើងវិញដែលមានប្រវែងជាង១៤០០ម មានទទឹង៧ម និងមានកម្ពស់១.៥ម ស្ថិតក្នុងភូមិប្រាសាទ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផលនានាផងដែរ។ ឃុំជប់តាត្រាវជាឃុំមួយក្នុងចំណោមឃុំទាំង៣ទៀតនៃស្រុកអង្គរធំ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ផ្លូវជាអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១។ នៅក្នុងខេត្តសៀមរាបក្រោមការដឹកនាំ របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សមិទ្ធផលនានាមានការរីកចម្រើនឥឈប់ឈ ជាពិសេសផ្លូវថ្នល់។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ក្បាលដីនៅក្នុងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ដែលការបិទផ្សាយនេះធ្វើឡើងនៅក្នុងវត្តក្តីរុនរង្សី ដើម្បីឱ្យប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងដាក់ពាក្យតវ៉ា ឬស្នើសុំកែតម្រូវ ប្រសិនបើមានភាពមិនត្រឹមត្រូវ មុននឹងឈានទៅរកការចេញបណ្ណកម្មសិទ្ធិ។


ព័ត៌មានជាតិ
ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប មានអ្នកចូលរួមប្រមាណជិត ៦ពាន់នាក់
ព្រឹត្ដិការណ៍រត់កម្សាន្ដជាមួយកងរាជអាវុធហត្ថខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្មុងគោលបំំណង ថែទាំសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឱ្យ រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការងារប្រតិបត្តិការ លើកការបង្កាបង្ក្រាបនូវរាល់បទល្មើស និង អន្តរាគមន៍សង្គ្រោះ ដែលព្រឹត្ដិការណ៍នេះមានអ្នកចូលរួមរត់ចំនួន ៥ពាន់៥៩២នាក់ ក្នុងនោះចម្ងាយ ៥,៥គីឡូម៉ែត្រ។


ព័ត៌មានជាតិ
ស្ថានទូតអាមេរិកដាក់ឱ្យដំណើរការពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» នៅខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កម្មវិធីពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» (Freedom 250 Founders Museum) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅមជ្ឈមណ្ឌល American Corner នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (USEA) ខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានអញ្ជើញចូលរួមពី លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត និងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ។


ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តសៀមរាប បើកការប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានរៀបចំពិធីបើកការប្រកួត «ជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦» វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការប្រកួតនិយាយជាសាធារណៈ «វោហារសព្ទឆ្នើម»។


មាតិកា
វីដេអូ៖ ភ្នំក្រោម ដល់ចុងឃ្នៀស ដំណើរកម្សាន្តដែលមិនគួររំលង
ចាប់ផ្ដើមពីទេសភាពបៃតងស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធនៅភ្នំក្រោម បន្តមកកាន់ចុងឃ្នៀស ដើម្បីញ៉ាំអាហារលំហែ និងរីករាយជាមួយថ្ងៃលិចដ៏ស្រស់ស្អាត។ ពេលវេលាដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារ


មាតិកា
បទពិសោធន៍ថ្មីៗ និងទស្សនីយភាពប្លែកភ្នែកនៅក្នុងខេត្តសៀមរាប មាននៅ Angkor Wildlife & Aquarium
បើបងប្អូនកំពុងស្វែងរកបទពិសោធន៍ថ្មីៗ និងទស្សនីយភាពប្លែកភ្នែកនៅក្នុងខេត្តសៀមរាប បងប្អូនកុំភ្លេចមកកាន់ Angkor Wildlife & Aquarium ដើម្បីទស្សនាការសម្ដែងដ៏គួរឱ្យចាប់អារម្មណ៍របស់ នាងមច្ឆា


សកម្មភាពថ្នាក់ដឹកនាំ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នាំយកថវិកាសមាគមប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនក្នុងស្រុកពួក
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក ជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកពួក ដឹកនាំក្រុមការងារ នាំយកនូវថវិកាចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀលគត់) របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀលគត់ (បួនលានរៀលគត់) ដូចខាងក្រោម៖
១.ឈ្មោះ សំ ស៉ាវ ភេទប្រុស អាយុ ៦៥ឆ្នាំ ID: RA2590719 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។
២.ឈ្មោះ ឡាច គិមឡិក ភេទប្រុស អាយុ ៧៧ឆ្នាំ ID: SA90002215 ពលី ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៣.ឈ្មោះ សាត់ ម៉ាប់ ភេទប្រុស អាយុ ៥៨ឆ្នាំ ID: RA10001444 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។
៤.ឈ្មោះ ហូន ម៉ាប់ ភេទប្រុស អាយុ ៦៩ឆ្នាំ ID: RA12002495 និវត្តជន ដែលបានទទួលមរណភាព ដោយរោគាពាធ ។


ព័ត៌មានជាតិ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ លោក លោកស្រី មកពីមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំងទាំងបី មន្ត្រីសាលាក្រុង ចៅសង្កាត់ទាំងពីរ ប៉ុស្តិ៍រដ្ឋបាល មេភូមិ ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។


មាតិកា
វីដេអ៖ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម «ភូមិមួយ ផលិតផលមួយ»
ចលនា “ភូមិមួយផលិតផលមួយ” ខេត្តសៀមរាប បានបញ្ជាក់ថា វេទិកានាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងជំរុញខ្សែសង្វាក់នៃផលិតផលក្នុងស្រុក ចាប់តាំងពីការដាំដុះ ការផលិត កែច្នៃ ចែករំលែករហូតដល់ការប្រើប្រាស់ និងការពង្រីកទីផ្សារ។ វេទិកានេះដែរ កសិករដែលជាអ្នកដាំដុះអាចយល់ដឹងពីតម្រូវការរបស់អ្នកផលិត ហើយម្ចាស់អាជីវកម្មអាចបង្ហាញផលិតផល ស្នាដៃ សក្ដានុពល និងអត្តសញ្ញាណរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកចែករំលែក អ្នកទិញ និងដៃគូពាណិជ្ជកម្មផងដែរ។ សូមអញ្ជើញទស្សនាវីដេអូ ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ដូចតទៅ៖


ព័ត៌មានជាតិ
ព្រះពុទ្ធបដិមាទម្ងន់ជាង ១តោន ត្រូវបានដង្ហែយកទៅតម្កល់នៅវត្តខេមរពោធិការាម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប
ព្រះពុទ្ធបដិមាមួយអង្គសាងសង់ពីថ្មភក់ កម្ពស់២ម៉ែត្រ ទម្ងន់ជាង១តោន ត្រូវបានដង្ហែយកទៅតម្កល់ទុកក្នុងវត្តខេមរពោធិការាម(ក្រូច) នៃឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីទុកជាកន្លែងសក្ការៈបូជារបស់ពុទ្ធបរិស័ទ ក្រោមការផ្ដួចផ្ដើមពី ឧបាសិកា ឡៅ គីរី និងកូនចៅ ព្រមទាំងញាតិមិត្តបងប្អូន រួមនឹងពុទ្ធបរិស័ទនានា។

