ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ដើម្បីរំឭក និងចងចាំនូវគំរូវីរៈភាពរបស់វីរៈយុទ្ធជនដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ដើម្បីរំឭក និងចងចាំនូវគំរូវីរៈភាពរបស់វីរៈយុទ្ធជនដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ ដើម្បីជាការបង្ហាញឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្ដុង្គឧត្ដម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិកម្ពុជាយើងគ្រប់ជំនាន់ ជាពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជារហូតដល់បច្ចុប្បន្ន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ផ្លូវក្រាលល្បាយក្រួសប្រវែង ៨គីឡូម៉ែត្រ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
ព័ត៌មានជាតិ
គណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ផ្លូវក្រាលល្បាយក្រួសប្រវែង ៨គីឡូម៉ែត្រ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
‎នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងស្ថាបនាផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការដាំដំណាំពោត របស់​ កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប
កសិកម្ម
ការដាំដំណាំពោត របស់​ កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប
ការដាំដំណាំពោតជុំវិញផ្ទះ ជាជម្រើសដ៏ល្អសម្រាប់កសិករដាំដំណាំលក្ខណៈគ្រួសារ ព្រោះវាងាយដាំដុះ មិនរើសដី និងហុចផលលឿន។ ជាក់ស្តែង កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប បានប្រកបរបរដាំពោតនេះ ជាអចិន្ត្រៃយ៍ ដោយអាចរកចំណូលបានយ៉ាងទៀងទាត់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រាសាទព្រះគោ
ទេសចរណ៍
ប្រាសាទព្រះគោ
ប្រាសាទនេះ​ត្រូវ​បាន​ឧទ្ទិស​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ៨៨០ ដោយ​ព្រះបាទ​ឥន្ទ្រវរ្ម័នទី 1 ដល់​បុព្វបុរស​របស់​ព្រះអង្គ ដែល​គេ​ហៅ​ថា ប្រាសាទ​គោ​បរិសុទ្ធ មាន​លក្ខណៈ​ពិសេស​នៃ​ការងារ​ស៊ីម៉ង់ត៍​ដ៏​ប្រណិត​នៅលើ​ជញ្ជាំង​ឥដ្ឋ​របស់​វា។ ប្រាសាទឥដ្ឋដ៏ស្រស់ស្អាត វាមានប៉មចំនួនប្រាំមួយនៅលើមូលដ្ឋានតែមួយ។ ព្រះសិវៈគឺជាទេវៈចម្បងដែលត្រូវបានគោរពបូជានៅព្រះគោ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មុខរបរចិញ្ចឹមទា នៅតែមានទីផ្សារ ទោះតម្លៃធ្លាក់ចុះបន្ដិច ខណៈទទួលបានប្រាក់ចំណេញ ៦លានរៀលក្នុងមួយខែ
កសិកម្ម
មុខរបរចិញ្ចឹមទា នៅតែមានទីផ្សារ ទោះតម្លៃធ្លាក់ចុះបន្ដិច ខណៈទទួលបានប្រាក់ចំណេញ ៦លានរៀលក្នុងមួយខែ
មុខរបរចិញ្ចឹមទា កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករនៅក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលទទួលបានប្រាក់ចំណេញ ៦លានរៀលក្នុងមួយខែ និង មានទីផ្សារល្អ អាចផ្គង់ផ្គង់គ្រប់គ្រាន់ដល់អតិថិជន បើទោះបីជាក្នុងរយៈពេលប្រមាណ៦ខែនេះ តម្លៃមានការធ្លាក់ចុះបន្ដិច ។ ​ ដោយក្នុង១ថ្ងៃ អាចប្រមូលពងទា បានចំនួន ២ ៤០០គ្រាប់ ខណៈ ពងទាក្នុង១គ្រាប់ អាចលក់បាន ចន្លោះពី ៣៥០រៀល ទៅ៤០០រៀល ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រាសាទព្រះខ័ន
ទេសចរណ៍
ប្រាសាទព្រះខ័ន
នៅចុងសតវត្សរ៍ទី១២ (អាទិទេពសំខាន់នៃប្រាសាទត្រូវបានឧទ្ទិសនៅឆ្នាំ១១៩១) ព្រះខ័ន (ឬ "ដាវពិសិដ្ឋ") គឺជាទីក្រុងដ៏សំខាន់មួយ ក៏ដូចជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាផងដែរ។ សព្វថ្ងៃនេះ វាជាប្រាសាទមួយដែលអញ្ជើញអ្នកទេសចរឱ្យដើរលេងយឺតៗ និងកោតសរសើរស្ថាបត្យកម្ម ការតុបតែង សាលរាំដ៏ល្បីល្បាញ និងជាការពិតណាស់ "អ្នករាំពីរ៉ាម៉ា" យក្ស។ មានផ្នែកខាងមុខ ចម្លាក់ និងរចនាសម្ព័ន្ធគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកទេសចរមិនគួរខកខាន ដូចជាផ្នែកខាងមុខរបស់ព្រះវិស្ណុផ្អៀងលើពស់អនន្ត សត្វគ្រុឌនៅលើជញ្ជាំងព័ទ្ធជុំវិញទីបួន និងរចនាសម្ព័ន្ធពីរជាន់ដែលមានសសរមូល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
​ «ប្រាសាទចៅសាយទេវតា» ​ជាត្បូងពេជ្រតូចច្រឡឹងដ៏ស្រស់ស្អាត  ​
ទេសចរណ៍
​ «ប្រាសាទចៅសាយទេវតា» ​ជាត្បូងពេជ្រតូចច្រឡឹងដ៏ស្រស់ស្អាត ​
ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានបួនគោបុរៈ បណ្ណាល័យ (ហោត្រ័យ)មានចំនួន២ និងប៉មសំខាន់មួយ។ ប្រាសាទបែរមុខទៅទិសខាងកើត ដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ១៩៦០ នៅពេលគោបុរៈ ឬក្លោងទ្វារខាងលិចបានជុសជុសដោយសាលាបារាំងចុង បូព៌ាប្រទេស និងបន្ទាប់មកត្រូវបានជុសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ២០០៩។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
សកម្មភាពថ្នាក់ដឹកនាំ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាអបក្រសួងសង្គមកិច្ច ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាការតំបន់ប្រត្តិបត្តការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន អភិបាល អភិបាលរង ក្រុង/ស្រុក នានាជុំវិញខេត្ត និងលោកតា លោកយាយ លោកអ៊ុំ លោកពូ អ្នកមីង សមាជិក សមាជិការ អតីតយុទ្ធជនជាច្រើនរូប៕
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សិស្សានុសិស្សនៃសាលាបឋមសិក្សា កែវ ពេជ្រ ស្រុកជីក្រែង ទទួលបានអំណោយជាសម្ភារសិក្សាពីព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប
ព័ត៌មានជាតិ
សិស្សានុសិស្សនៃសាលាបឋមសិក្សា កែវ ពេជ្រ ស្រុកជីក្រែង ទទួលបានអំណោយជាសម្ភារសិក្សាពីព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ព្រះធម្មានុរក្ខ័ញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ិន លំអង បាននាំយកសម្ភារសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា កែវ ពេជ្រ ស្ថិតនៅតំបន់ជនបទដាច់ស្រយាលក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងខ្វះខាតសម្ភារសម្រាប់សិក្សា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដាក់បទបញ្ជាម៉ឺងម៉ាត់ដល់គណៈបញ្ជាការឯកភាពស្រុកអង្គរធំ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដាក់បទបញ្ជាម៉ឺងម៉ាត់ដល់គណៈបញ្ជាការឯកភាពស្រុកអង្គរធំ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គណៈបញ្ជាការឯកភាពស្រុកអង្គរធំ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធនាការបោសសម្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ២ ៥៨៩បណ្ណ ស្ថិតក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធ យកទៅប្រើប្រាស់តាមតម្រូវការ
ព័ត៌មានជាតិ
បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ២ ៥៨៩បណ្ណ ស្ថិតក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធ យកទៅប្រើប្រាស់តាមតម្រូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៥៨៩បណ្ណ លើក្បាលដីសរុប ២ ៩៤៩ក្បាលដី ស្ថិតក្នុងភូមិតាជេត ភូមិសំរោងយា និងភូមិអំពិល នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី និងអាជ្ញាធរស្រុក ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដើម្បីពិនិត្យលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍
ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដើម្បីពិនិត្យលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ដែលកិច្ចប្រជុំនេះផ្ដោតសំខាន់ដើម្បីពិនិត្យទៅលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វត្តដំណាក់ និងក្លាយជាវត្តអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាបដែលមានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ
សិល្បៈនិងវប្បធម៌
វត្តដំណាក់ និងក្លាយជាវត្តអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាបដែលមានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ
ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តដំណាក់ ដែលស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ជាព្រះចៅអធិការវត្តដំណាក់ អគ្គមហាឧបាសក ធម្មចរិយញ្ញាណ កែវ វិមុត្តិ ព្រឹទ្ធមហាឧបាសក ង៉ែត យ៉ិន បានរៀបចំទឹបមាសសុទ្ធបល្ល័ង្គពេជ្រ មានលក្ខណៈជាត្របកឈូកទ្រព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ តម្កល់នៅមុខព្រះវិហារបង្ហើយ ដើម្បីរក្សានូវគុណភាពស្ពាន់ និងសម្រស់ពណ៌ទឹកមាសឱ្យបានយូរឆ្នាំ សម្រាប់ជាទីសក្ការ ដល់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកគ្រប់ទិសទីបានឈ្វេងយល់ គោរពបូជា ថ្វាយបង្គំរឭកនឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត