
គណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ផ្លូវក្រាលល្បាយក្រួសប្រវែង ៨គីឡូម៉ែត្រ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងស្ថាបនាផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប។










