
បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ២ ៥៨៩បណ្ណ ស្ថិតក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធ យកទៅប្រើប្រាស់តាមតម្រូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៥៨៩បណ្ណ លើក្បាលដីសរុប ២ ៩៤៩ក្បាលដី ស្ថិតក្នុងភូមិតាជេត ភូមិសំរោងយា និងភូមិអំពិល នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី និងអាជ្ញាធរស្រុក ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។










