ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ទិដ្ឋភាពបេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យអង្គរ (ខាងលិច) សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦
ទិដ្ឋភាពបេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យអង្គរ (ខាងលិច) សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦


មាតិកា
ទិដ្ឋភាព បេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ មណ្ឌលវិទ្យាល័យហ៊ុនសែនវត្តស្វាយ (ខាងជើង) សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦
ទិដ្ឋភាព បេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ មណ្ឌលវិទ្យាល័យហ៊ុនសែនវត្តស្វាយ (ខាងជើង)
សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦


មាតិកា
ទិដ្ឋភាព បេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ មណ្ឌលបឋមសិក្សាវត្តស្វាយ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦
ទិដ្ឋភាព បេក្ខជនចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ មណ្ឌលបឋមសិក្សាវត្តស្វាយ
សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា សាររំលែកទុក្ខ ជូនគ្រួសារយោធិនមរណភាពដោយរោគាពាធនៅសមរភូមិមុខ
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ ថោង សុភាន់ ដែលបានមរណភាពដោយរោគាពាធក្នុងពេញបំពេញបេសកកម្មនៅសមរភូមិមុខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយោធិន ព្រមទាំងនាំយកថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ៤០លានរៀល សាររំលែកទុក្ខ ថវិកាខេត្តចំនួន ២លានរៀល សាររំលែកទុក្ខ និងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត ប្រគល់ជូនគ្រួសារសពនៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។


មាតិកា
ទិដ្ឋភាពបេក្ខជនក្នុងខេត្តសៀមរាប ពិនិត្យឈ្មោះតាមមណ្ឌលរៀងៗខ្លួន ត្រៀមការប្រឡងបាក់ឌុប សម័យប្រឡង ១០-១១ សីហា ២០២៦ ស្អែកនេះ
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងមាន ១៦មណ្ឌល ដោយមានបន្ទប់ប្រឡងសរុប ៤៦៣បន្ទប់។ ក្នុងនោះមានបេក្ខជន សរុប ១១ ៤៨៦នាក់ ស្រី ៦ ៨១២នាក់ ក្នុងចំណោមបេក្ខជនសរុបនេះមានបេក្ខជន ៥ប្រភេទ គឺបេក្ខជនចំណេះទូទៅ សរុប ១០ ៥៩៣នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ៦០៤នាក់ បេក្ខជនបំពេញវិជ្ជា ១៥៧នាក់ បេក្ខជនស្វៃរិនបំពេញវិជ្ជា ១២៥នាក់ និងបេក្ខជនអប់រំពិសេស ៧នាក់៕


ព័ត៌មានជាតិ
លោកជំទាវ ភឿង សកុណា៖ ការរៀបចំ និងកែប្រែទីវត្តអារាមក្នុងតំបន់រមណីយដ្ឋានអង្គរ គឺដើម្បីលើកតម្លៃព្រះពុទ្ធសាសនា និងការពារបេតិកភណ្ឌជាតិ
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ការកែប្រែ និងរៀបចំទីវត្តអារាមទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត គឺធ្វើឡើងដើម្បីផលប្រយោជន៍ព្រះសង្ឃ ការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ព្រមទាំងរៀបចំសណ្តាប់ធ្នាប់រឿងរ៉ាវសាសនាឱ្យបានត្រឹមត្រូវ សម្រាប់ទុកជាធនធានចំណេះដឹងដល់ជនបរទេស និងកូនខ្មែរជំនាន់ក្រោយៗ។


មាតិកា
វីដេអូ អាណាព្យាបាល និងសិស្សានុសិស្ស អុជធូបបន់ស្រន់សុំសេចក្តីសុខ មុនប្រឡងបាក់ឌុប នៅព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប
អាណាព្យាបាល និងសិស្សានុសិស្ស អុជធូបបន់ស្រន់សុំសេចក្តីសុខ មុនប្រឡងបាក់ឌុប នៅព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប


មាតិកា
ទិដ្ឋភាពអាណាព្យាបាល និងសិស្សានុសិស្ស អុជធូបបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើន មុនប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងមាន ១៦មណ្ឌល ដោយមានបន្ទប់ប្រឡងសរុប ៤៦៣បន្ទប់។ ក្នុងនោះមានបេក្ខជន សរុប ១១ ៤៨៦នាក់ ស្រី ៦ ៨១២នាក់ ក្នុងចំណោមបេក្ខជនសរុបនេះមានបេក្ខជន ៥ប្រភេទ គឺបេក្ខជនចំណេះទូទៅ សរុប ១០ ៥៩៣នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ៦០៤នាក់ បេក្ខជនបំពេញវិជ្ជា ១៥៧នាក់ បេក្ខជនស្វៃរិនបំពេញវិជ្ជា ១២៥នាក់ និងបេក្ខជនអប់រំពិសេស ៧នាក់៕


មាតិកា
ប្រាសាទភិមានអាកាស មិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាទំព័រប្រវត្តិសាស្ត្រដែលកំពុងរង់ចាំឱ្យអ្នកមកស្វែងយល់ និងស្វែងរកភាពអស្ចារ្យដោយផ្ទាល់
ប្រាសាទភិមានអាកាស ស្ថិតនៅក្នុងព្រះបរមរាជវាំងក្រុងអង្គរធំ ដែលមានកំពែងព័ទ្ធជុំវិញ និងមានខ្លោងទ្វារចូលពីព្រះលានជល់ដំរី ព្រមទាំងមានផ្លូវដើរចូលធ្វើអំពីថ្មបាយក្រៀម ពីខ្លោងទ្វារខាងកើត ឆ្ពោះមកកាន់ ប្រាសាទភិមានអាកាស តែម្ដង។ កំពែងថ្មបាយក្រៀម ជុំវិញប្រាសាទ ត្រូវបានកសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
បើតាមកំណត់ត្រារបស់ លោក ជីវ តាក្វាន់ ដែលជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ប្រាសាទភិមានអាកាស មានពណ៌មាស។ កំណត់ត្រារបស់លោកបានរៀបរាប់ថា ប្រាសាទនៅចំកណ្ដាលក្រុងអង្គរធំ ជាប្រាសាទពណ៌មាស និងប្រាសាទធំនៅជិត ជាប្រាសាទស្ពាន់។ បន្ទាប់មកអ្នកជំនាញជនជាតិបារាំង បានបកស្រាយថា ប្រាសាទបាយ័ន ជាប្រាសាទពណ៌មាស និងប្រាសាទបាភួន ជាប្រាសាទពណ៌ប្រាក់ (ប្រាសាទស្ពាន់)។ ចំណែកប្រាសាទភិមានអាកាស ក៏មានពណ៌មាសផងដែរ។


សេចក្ដីជូនដំណឹង
ព្រឹត្តបត្តិព័ត៌មានរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ស្ដីពីការព្យាករណ៍ធាតុអាកាស សម្រាប់ខេត្តសៀមរាប
ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសខេត្តសៀមរាប ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ និងខ្យល់មូសុងនិរតី
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
- ថ្ងៃរះនៅម៉ោង ៥:៤៩ នាទីព្រឹក និងថ្ងៃលិចនៅម៉ោង ១៨:២២ នាទី
-សីតុណ្ហភាពពី ២៧ °C ទៅ ៣៧ °C ខ្យល់បក់មកពីទិសបស្ចិម មានល្បឿនពី ២ ទៅ ៥ ម៉ែត្រវិនាទី។
-ខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៧ ទៅ ១១ ម៉ែត្រ/វិនាទី ។
អាចមានភ្លៀងផ្គររន្ទះតិច។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងរថយន្តអគ្គិសនី ខេត្តសៀមរាប
រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព «គម្រោងរថយន្តក្រុងអគ្គិសនី» ជាមួយក្រុមហ៊ុនទីប្រឹក្សា Misca Advisors Ltd តាមប្រព័ន្ធ zoom និងផ្ទាល់នៅសាលប្រជុំលេខ២ រដ្ឋបាលខេត្តសៀមរាប
ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។


បទយកការណ៍
វីដេអូបទយកការណ៍ ៖សមិទ្ធផលផ្លូវបេតុងថ្មីបាននាំមកនូវក្តីសង្ឃឹម និងភាពងាយស្រួលជូនប្រជាពលរដ្ឋភូមិខ្ចាស់ ស្រុកសូទ្រនិគម
ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ការទទួលបានផ្លូវស្អាតល្អ ជួយកាត់បន្ថយទាំងពេលវេលាក្នុងការធ្វើដំណើរ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ។
ស្មារតីនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការស្ថាបនាផ្លូវបេតុងមួយខ្សែក្នុងមូលដ្ឋាន ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្តែងក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ ទាំងស្រុង៖


មាតិកា
សូមអញ្ជើញ មកស្គាល់ទីសក្ការបូជាដ៏ពិសិដ្ឋចំនួន ៣ ក្បែរប្រាសាទបាយ័ន ដែលប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរភាគច្រើនមិនសូវបានដឹង
ទី១ វត្តព្រះវិហារប្រាំពីរល្វែង គឺពុទ្ធបដិមាមួយអង្គមានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេច និងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ ។
ទី២ វត្តព្រះអង្គសាងទុក ឬ វត្តតាំងតុ ស្ថិតនៅខាងជើងផ្លូវទៅទ្វារជ័យខាងកើតប្រាសាទសួព្រ័ត្រ ក្នុងខេត្តសៀមរាប។ តាំងតុ គឺជាពាក្យប្រើសម្រាប់ព្រះរាជាដាក់របស់របរផ្សេងៗជារបៀបមានលម្អសម្រាប់ឲ្យមហាជនមើល។ សព្វថ្ងៃនេះក៏មានរៀបចំពិធីនេះដែរនៅក្នុងវាំង។ ឈ្មោះវត្តតាំងតុនេះ គឺជាការហៅរបស់អ្នកស្រុកតាំងពីយូរមកហើយ ប៉ុន្តែសព្វថ្ងៃនេះតាមពុទ្ធដីការរបស់សង្ឃរាជថា វត្តនេះទើបនឹងដូរឈ្មោះដោយអភិរក្សអង្គរដាក់ថាព្រះអង្គសាងទុក។
ទី៣ វត្តព្រះអង្គធំ

