
សូមអញ្ជើញ មកស្គាល់ទីសក្ការបូជាដ៏ពិសិដ្ឋចំនួន ៣ ក្បែរប្រាសាទបាយ័ន ដែលប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរភាគច្រើនមិនសូវបានដឹង
ទី១ វត្តព្រះវិហារប្រាំពីរល្វែង គឺពុទ្ធបដិមាមួយអង្គមានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេច និងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ ។ ទី២ វត្តព្រះអង្គសាងទុក ឬ វត្តតាំងតុ ស្ថិតនៅខាងជើងផ្លូវទៅទ្វារជ័យខាងកើតប្រាសាទសួព្រ័ត្រ ក្នុងខេត្តសៀមរាប។ តាំងតុ គឺជាពាក្យប្រើសម្រាប់ព្រះរាជាដាក់របស់របរផ្សេងៗជារបៀបមានលម្អសម្រាប់ឲ្យមហាជនមើល។ សព្វថ្ងៃនេះក៏មានរៀបចំពិធីនេះដែរនៅក្នុងវាំង។ ឈ្មោះវត្តតាំងតុនេះ គឺជាការហៅរបស់អ្នកស្រុកតាំងពីយូរមកហើយ ប៉ុន្តែសព្វថ្ងៃនេះតាមពុទ្ធដីការរបស់សង្ឃរាជថា វត្តនេះទើបនឹងដូរឈ្មោះដោយអភិរក្សអង្គរដាក់ថាព្រះអង្គសាងទុក។ ទី៣ វត្តព្រះអង្គធំ










