
លោកជំទាវ ភឿង សកុណា៖ ការរៀបចំ និងកែប្រែទីវត្តអារាមក្នុងតំបន់រមណីយដ្ឋានអង្គរ គឺដើម្បីលើកតម្លៃព្រះពុទ្ធសាសនា និងការពារបេតិកភណ្ឌជាតិ
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ការកែប្រែ និងរៀបចំទីវត្តអារាមទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត គឺធ្វើឡើងដើម្បីផលប្រយោជន៍ព្រះសង្ឃ ការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ព្រមទាំងរៀបចំសណ្តាប់ធ្នាប់រឿងរ៉ាវសាសនាឱ្យបានត្រឹមត្រូវ សម្រាប់ទុកជាធនធានចំណេះដឹងដល់ជនបរទេស និងកូនខ្មែរជំនាន់ក្រោយៗ។










