ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី៩ ដើម្បីពិនិត្យ និងអនុម័តលើផែនការថវិកាឆ្នាំ២០២៧
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៩ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត ឱ្យស្របតាមកាលកំណត់នៃការគ្រោងថវិកាប្រចាំឆ្នាំ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។


មាតិកា
វីដេអូ ប្រជាពលរដ្ឋក្នុងឃុំជប់តាត្រាវ សម្តែងការពេញចិត្ត ដែលអាជ្ញាធរមូលដ្ឋាន បានធ្វើការជួសជុលផ្លូវបុរាណក្នុងឃុំ ជួយសម្រួលការធ្វើដំណើរ
ប្រជាពលរដ្ឋក្នុងឃុំជប់តាត្រាវ សម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលបានជួសជុលផ្លូវបុរាណក្នុងឃុំ ជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ ការអប់រំឪពុកម្តាយ និងក្មេងស្រីពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេង
*វាគ្មិន៖ លោកស្រី ទុយ លាំ អភិបាលរងស្រុកបន្ទាយស្រី
ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យនៅក្នុងក្រុងសៀមរាប បានទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត
នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះលំនៅឋាន ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់បណ្តាប្រទេសភាគីនៃអាងទន្លេមេគង្គ សហការការពារអេកូឡូស៊ីទឹកសាប ខណៈបច្ចុប្បន្នកំពុងជួបប្រទះនូវហានិភ័យនៃការបាត់បង់
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីការរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា អាងទន្លេមេគង្គ និងបឹងទន្លេសាប គឺជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដ៏មានឥទ្ធិពល និងជាប្រភពអាហាររូបត្ថម្ភយ៉ាងសំខាន់ ដែលទ្រទ្រង់ជីវភាពប្រជាជនរាប់លាននាក់។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តសៀមរាប សហកាជាមួយរដ្ឋបាលស្រុកក្រឡាញ់ រៀបចំពិធីបិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១០ក្នុងឃុំ តាអាន ស្រុកក្រឡាញ់
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិចំនួន ១០ក្នុងឃុំ តាអាន ស្រុកក្រឡាញ់ រួមមាន៖ ភូមិក្ដុល ភូមិភ្នំតូច ភូមិតាអាន ភូមិថ្មី ភូមិតាឡឹង ភូមិសំរោង ភូមិទឹកជុំ ភូមិត្រពាំងឈូក ភូមិអន្លង់និងភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវមុននឹងឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិ។


មាតិកា
ផ្លូវបុរាណមួយខ្សែស្ថិតក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ត្រូវបានជួសជួលឡើងវិញ
ផ្លូវបុរាណមួយខ្សែស្ថិតក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ប្រវែងជាង ១ គីឡូម៉ែត្រ ត្រូវបានជួសជួលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និង ជួយឱ្យប្រជាកសិករដឹកជញ្ជូនកសិផលកាន់តែឆាប់រហ័ស។


មាតិកា
វីដេអូ៖ភាពជឿជាក់ និងស្នាមញញឹមរបស់សិស្សានុសិស្សក្រោយបញ្ចប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦
ភាពជឿជាក់ និងស្នាមញញឹមរបស់សិស្សានុសិស្សក្រោយបញ្ចប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦


មាតិកា
វីដេអូ បេក្ខជន ៖ រយៈពេល ២ថ្ងៃ នៃការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយតម្លាភាព និងភាពសុក្រិត ជាពិសេសទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្តសៀមរាប
បេក្ខជន ៖ រយៈពេល ២ថ្ងៃ នៃការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយតម្លាភាព និងភាពសុក្រិត ជាពិសេសទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្តសៀមរាប


មាតិកា
ទិដ្ឋភាពមាតាបិតា អាណាព្យាបាល មករង់ចាំទទួលកូន ក្រោយពេលចេញពីបន្ទប់ប្រឡងថ្ងៃបញ្ចប់
ទិដ្ឋភាពមាតាបិតា អាណាព្យាបាល មករង់ចាំទទួលកូន ក្រោយពេលចេញពីបន្ទប់ប្រឡងថ្ងៃបញ្ចប់


សេចក្ដីជូនដំណឹង
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតក្នុងភូមិចំនួន១៤ ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងបរិវេណវត្តស្លែង ចាប់ពីថ្ងៃទី១៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតក្នុងភូមិចំនួន១៤ ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងបរិវេណវត្តស្លែង ចាប់ពីថ្ងៃទី១៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦


សេចក្ដីជូនដំណឹង
រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិចំនួន១០ នៃឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប (ចាប់ពីថ្ងៃទី១២ ដល់ទី២៦ ខែសីហា)
រដ្ឋបាលខេត្តសៀមរាប ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិចំនួន១០ នៃឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប
(ចាប់ពីថ្ងៃទី១២ ដល់ទី២៦ ខែសីហា)

