
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី៩ ដើម្បីពិនិត្យ និងអនុម័តលើផែនការថវិកាឆ្នាំ២០២៧
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៩ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត ឱ្យស្របតាមកាលកំណត់នៃការគ្រោងថវិកាប្រចាំឆ្នាំ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។










