
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់បណ្តាប្រទេសភាគីនៃអាងទន្លេមេគង្គ សហការការពារអេកូឡូស៊ីទឹកសាប ខណៈបច្ចុប្បន្នកំពុងជួបប្រទះនូវហានិភ័យនៃការបាត់បង់
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពីការរៀបចំគោលការណ៍ណែនាំថ្នាក់តំបន់ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា អាងទន្លេមេគង្គ និងបឹងទន្លេសាប គឺជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដ៏មានឥទ្ធិពល និងជាប្រភពអាហាររូបត្ថម្ភយ៉ាងសំខាន់ ដែលទ្រទ្រង់ជីវភាពប្រជាជនរាប់លាននាក់។










