
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យនៅក្នុងក្រុងសៀមរាប បានទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត
នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះលំនៅឋាន ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ។










