ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

បទយកការណ៍
វីដេអូបទយកការណ៍៖ ពលរដ្ឋក្នុងឃុំជប់តាត្រាវ សម្តែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានជួសជុលផ្លូវបុរាណក្នុងឃុំដើម្បីសម្រួលដល់ការរស់នៅ
ពលរដ្ឋនៅក្នុងឃុំជប់តាត្រាវ បានសម្តែងក្តីរំភើបរីករាយ ក្រោយផ្លូវបុរាណ២ខ្សែត្រូវបានជួសជុលឡើងវិញដែលមានប្រវែងជាង១៤០០ម មានទទឹង៧ម និងមានកម្ពស់១.៥ម ស្ថិតក្នុងភូមិប្រាសាទ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផលនានាផងដែរ។ ឃុំជប់តាត្រាវជាឃុំមួយក្នុងចំណោមឃុំទាំង៣ទៀតនៃស្រុកអង្គរធំ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ផ្លូវជាអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១។ នៅក្នុងខេត្តសៀមរាបក្រោមការដឹកនាំ របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សមិទ្ធផលនានាមានការរីកចម្រើនឥឈប់ឈ ជាពិសេសផ្លូវថ្នល់។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ អត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត
កាលពីប៉ុន្មានឆ្នាំមុន ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដំណើរការអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើប្រភពទឹកក្រោមដី ដែលជារឿយៗតែងតែប្រឈមមុខនឹងបញ្ហាទឹកខ្សោះ ប្រៃ មិនស្អាត ឬរីងស្ងួតនៅរដូវប្រាំង។ ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បន្ន ភាពប្រែប្រួលជាវិជ្ជមានដ៏ធំធេងមួយបានកើតមានឡើង តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទំនើបៗ ដែលមិនត្រឹមតែបំពេញតម្រូវការទីក្រុងទេសចរណ៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរមុខមាត់ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋយ៉ាងស៊ីជម្រៅផងដែរ។
ទឹកស្អាតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព និងការរស់នៅប្រចាំថ្ងៃ។ វាជួយការពារយើងពីជំងឺឆ្លងផ្សេងៗ (ដូចជាជំងឺរាករូស និងអាសន្នរោគ) លើកកម្ពស់សុខុមាលភាពរាងកាយ ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាដែលត្រូវចំណាយលើការព្យាបាលជំងឺ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ៖


បទយកការណ៍
វីដេអូបទយកការណ៍ ៖ រួមគ្នាគាំទ្រផលិតផលខ្មែរក្នុងពិព័រណ៍ «ភូមិមួយ ផលិតផលមួយ» ជួយបង្កើនចំណូលសហគមន៍ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
ដើម្បីជួយបង្កើនចំណូលដល់កសិករ អាជីវករ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម រដ្ឋបាលខេត្តសៀមរាប ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បានបង្កើតវេទិការផ្គូផ្គងផ្ទាល់រវាងអ្នកផលិត និងអ្នកទិញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជួយបង្កើនចំណូលសហគមន៍ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តរំពឹងថា វេទិកាពិព័រណ៍ពាណិជ្ជកម្មនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនដល់ប្រជាសហគមន៍ បង្កើតការងារនៅនឹងកន្លែង រួមចំណែកយ៉ាងធំធេងក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិទាំងមូលឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់ដោយមិនពឹងផ្អែកលើទំនិញបរទេស។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ពលរដ្ឋសង្កាត់សាលាកំរើកចូលរួមអបអរសមិទ្ធផលថ្មីដែលបានសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរប្រចាំថ្ងៃ
នៅក្នុងឆ្នាំ២០២៦នេះ ផ្លុវបេតុងថ្មី១ខ្សែស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានស្ថាបនារួចរាល់ និងដាក់ឱ្យពលរដ្ឋបានប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។
ការកសាងផ្លូវបេតុងថ្មីមួយខ្សែនេះឡើង គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះផ្លូវចាស់ពីមុនពិបាកធ្វើដំណើរខ្លាំង ដូច្នេះទើបធ្វើឱ្យអាជ្ញាធរបានលើកគម្រោងផ្លូវនេះជាអទិភាព។
ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ខេត្តសៀមរាបជាបន្តបន្ទាប់ឥតឈប់ឈរ ដែលទទួលបានការសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋ។


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋ នៅឃុំស្វាយស ស្រុកវ៉ារិន មានសេចក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
នាដើមឆ្នាំ២០២៦នេះ អាជ្ញាធរស្រុកវ៉ារិន បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ជាង ៦០០ម៉ែត្រ និងទទឹង ៥.៥ម៉ែត្រ ដែលការធ្វើផ្លូវនេះ ជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនោះប្រជាពលរដ្ឋរស់នៅឃុំស្វាយស ស្រុកវ៉ារិន បានបង្ហាញនូវសេចក្តីត្រេកអរ និងក្តីរំភើបរីករាយជាខ្លាំង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
សូមទស្សនាវីដេអូបទយកការណ៍នូវខ្លឹមសារទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់បល្ល័ង្កសាទរផ្លូវបេតុងថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
ក្រោមការដឹករបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅក្នុងឆ្នាំ២០២៦នេះ សមិទ្ធផលជាច្រើនត្រូវបានលេចរូបរាងឡើងជាបន្តបន្ទាប់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅក្នុងខេត្ត ដែលធ្វើឱ្យប្រជាពលរដ្ឋសម្តែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង។ ការណ៍នេះបានបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់លើជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សង្កាត់បល្ល័ង្ក ជាសង្កាត់មួយស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ក្រុងនេះទើបបង្កើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ២០២៦នេះ សង្កាត់បល្ល័ង្កសម្រេចបានសមិទ្ធផលជាបន្តជាបន្ទាប់ ជាពិសេសផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជាង៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកម្រាស់១.៥តឹក ។


បទយកការណ៍
វីដេអូ បទយកការណ៍៖ សមិទ្ធផលថ្មីផ្លូវ១ខ្សែនៅឃុំកៀនសង្កែ បានជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ
ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ការទទួលបានផ្លូវស្អាតល្អ ជួយកាត់បន្ថយទាំងពេលវេលាក្នុងការធ្វើដំណើរ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ។ សូមទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍ ៖សមិទ្ធផលផ្លូវបេតុងថ្មីបាននាំមកនូវក្តីសង្ឃឹម និងភាពងាយស្រួលជូនប្រជាពលរដ្ឋភូមិខ្ចាស់ ស្រុកសូទ្រនិគម
ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ការទទួលបានផ្លូវស្អាតល្អ ជួយកាត់បន្ថយទាំងពេលវេលាក្នុងការធ្វើដំណើរ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ។
ស្មារតីនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការស្ថាបនាផ្លូវបេតុងមួយខ្សែក្នុងមូលដ្ឋាន ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្តែងក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។
សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ ទាំងស្រុង៖


បទយកការណ៍
វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ
បទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ


បទយកការណ៍
វីដេអូ៖ បទយកការណ៍៖ មន្រ្តីជំនាញមន្ទីរអប់រំខេត្តសៀមរាប ណែនាំដល់បេក្ខជនត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ដាប់តាមការណែនាំរបស់គណៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប៉ះពាល់ដល់ដំណើរការប្រឡងរបស់ខ្លួន
បទយកការណ៍៖ មន្រ្តីជំនាញមន្ទីរអប់រំខេត្តសៀមរាប ណែនាំដល់បេក្ខជនត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ដាប់តាមការណែនាំរបស់គណៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប៉ះពាល់ដល់ដំណើរការប្រឡងរបស់ខ្លួន


បទយកការណ៍
វីដេអូ បទយកការណ៍ ៖ សមិទ្ធផលផ្លូវបេតុងថ្មីក្នុងឃុំត្រពាំងធំបាននិងកំពុងជំរុញជីវភាព និងប្រែមុខមាត់ភូមិជនបទ
បទយកការណ៍ ៖ សមិទ្ធផលផ្លូវបេតុងថ្មីក្នុងឃុំត្រពាំងធំបាននិងកំពុងជំរុញជីវភាព និងប្រែមុខមាត់ភូមិជនបទ


បទយកការណ៍
បទយកការណ៍៖ ពលរដ្ឋឃុំត្រពាំងធំ សម្តែងក្តីរំភើប ចំពោះផ្លូវកៅស៊ូ DBST ថ្មី ជាង ៤គីឡូម៉ែត្រ
បទយកការណ៍៖ ពលរដ្ឋឃុំត្រពាំងធំ សម្តែងក្តីរំភើប
ចំពោះផ្លូវកៅស៊ូ DBST ថ្មី ជាង ៤គីឡូម៉ែត្រ


បទយកការណ៍
បទយកការណ៍៖ ការចូលរួមរបស់សាធារណជន ជាពិសេសយុវវ័យ ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីទប់ស្កាត់លំហរព័ត៌មានក្លែងក្លាយ
បទយកការណ៍៖
ការចូលរួមរបស់សាធារណជន ជាពិសេសយុវវ័យ ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីទប់ស្កាត់លំហរព័ត៌មានក្លែងក្លាយ

