
វីដេអូបទយកការណ៍៖ ពលរដ្ឋសង្កាត់សាលាកំរើកចូលរួមអបអរសមិទ្ធផលថ្មីដែលបានសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរប្រចាំថ្ងៃ
នៅក្នុងឆ្នាំ២០២៦នេះ ផ្លុវបេតុងថ្មី១ខ្សែស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានស្ថាបនារួចរាល់ និងដាក់ឱ្យពលរដ្ឋបានប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។ ការកសាងផ្លូវបេតុងថ្មីមួយខ្សែនេះឡើង គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះផ្លូវចាស់ពីមុនពិបាកធ្វើដំណើរខ្លាំង ដូច្នេះទើបធ្វើឱ្យអាជ្ញាធរបានលើកគម្រោងផ្លូវនេះជាអទិភាព។ ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ខេត្តសៀមរាបជាបន្តបន្ទាប់ឥតឈប់ឈរ ដែលទទួលបានការសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋ។










