
វីដេអូបទយកការណ៍៖ អត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត
កាលពីប៉ុន្មានឆ្នាំមុន ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដំណើរការអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប ធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើប្រភពទឹកក្រោមដី ដែលជារឿយៗតែងតែប្រឈមមុខនឹងបញ្ហាទឹកខ្សោះ ប្រៃ មិនស្អាត ឬរីងស្ងួតនៅរដូវប្រាំង។ ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បន្ន ភាពប្រែប្រួលជាវិជ្ជមានដ៏ធំធេងមួយបានកើតមានឡើង តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទំនើបៗ ដែលមិនត្រឹមតែបំពេញតម្រូវការទីក្រុងទេសចរណ៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរមុខមាត់ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋយ៉ាងស៊ីជម្រៅផងដែរ។ ទឹកស្អាតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព និងការរស់នៅប្រចាំថ្ងៃ។ វាជួយការពារយើងពីជំងឺឆ្លងផ្សេងៗ (ដូចជាជំងឺរាករូស និងអាសន្នរោគ) លើកកម្ពស់សុខុមាលភាពរាងកាយ ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាដែលត្រូវចំណាយលើការព្យាបាលជំងឺ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង ៖










