ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
ហិបវិញ្ញាសា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានមកដល់ខេត្តសៀមរាបហើយ ក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម សោម រតនា ប្រធានគណ:មេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប និងក្រុមការងារ អ.ប.ព នៅសាលាខេត្តសៀមរាប ក្រោមវត្តមានទទួលរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។
នៅវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ហិបវិញ្ញាសា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានមកដល់ខេត្តសៀមរាបហើយ ក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម សោម រតនា ប្រធានគណ:មេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប និងក្រុមការងារ អ.ប.ព នៅសាលាខេត្តសៀមរាប ក្រោមវត្តមានទទួលរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។
សូមបញ្ជាក់ថា ហិបប្រធានវិញ្ញាសាប្រឡងបានចាក់សោបិត Sceller ត្រឹមត្រូវ នឹងត្រូវបានដឹកតាមរថយន្តមកដល់ខេត្តសៀមរាបដោយហិបប្រធានវិញ្ញាសាមានចំនួន ៣២ហិប និងហិបទទេចំនួន៤៧។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរអធិការកិច្ចខេត្តសៀមរាប បានចុះផ្សព្វផ្សាយអនុក្រឹត្យ២២៤ ស្ដីពីលិខិតអនុញ្ញាតសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរអធិការកិច្ចខេត្តសៀមរាប បានចុះផ្សព្វផ្សាយអនុក្រឹត្យ២២៤ ស្ដីពីលិខិតអនុញ្ញាតសាងសង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ខេត្តសៀមរាប នៅបរិវេណវត្តសសរស្ដម្ភ ក្រោមវត្តមាន លោក លឹម ភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប លោក សំ ផាន់ណា សមាជិកក្រុមប្រឹក្សាស្រុក លោក សាន ណារិទ្ធ អភិបាលរងស្រុក រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត បងប្អូនប្រជាពលរដ្ឋ ស.ស.យ.ក និងសិស្សានុសិស្សជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលទទួលបានការឧបត្ថម្ភកសាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតក្នុងវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ត្រីនិងក្រុមការងារពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ការចុះពិនិត្យលើការរដ្ឋានសាងសង់ខាងលើបានដំណើរការសម្រេចបានចំនួន៧៥% នៃផែនការដែលបានគ្រោងទុកផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារលើគម្រោងកែលម្អបណ្តាញផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទាន ADB
រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹង «គម្រោងកែលម្អបណ្ដាញផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ» ដែលស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរដែនដី និងក្រុមការងារបច្ចេកទេសនៃគម្រោង ADB។


សកម្មភាពថ្នាក់ដឹកនាំ
លោកយឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បើកកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្ត ដើម្បីតម្រង់ទិសដៅការងារប្រចាំថ្ងៃ ពិនិត្យការងារសាធារណមតិ និងដាក់ចេញផែនការសកម្មភាពបន្ត បង្កើនប្រសិទ្ធភាពការងារ។
លោកយឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បើកកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្ត ដើម្បីតម្រង់ទិសដៅការងារប្រចាំថ្ងៃ ពិនិត្យការងារសាធារណមតិ និងដាក់ចេញផែនការសកម្មភាពបន្ត បង្កើនប្រសិទ្ធភាពការងារ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងកែលម្អបណ្ដាញផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលាខេត្តសៀមរាប មានរៀបចំប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងកែលម្អបណ្ដាញផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម កៅ អ៊ីមរ៉ន
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពី លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីមន្ទីរជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដែលរៀបចំឡើងដោយក្រសួងសាធារណការ
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិកាបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី(គ.ល.គ.យ.អ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងមន្ត្រីរាជការជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើផែនការចំណូលសម្រាប់ឆ្នាំ២០២៧
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីផែនការចំណូលសម្រាប់ឆ្នាំ២០២៧ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើការប៉ាន់ប្រមាណ ផែនការចំណូលថវិការបស់មន្ទីរអង្គភាពឱ្យមានតម្លាភាព គណនេយ្យភាព និងចំគោលដៅ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ដ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចសរុបចំនួន១៨៣ អង្គ/នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ សោភ័ណ ចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ក្នុងខេត្តសៀមរាប
នៅថ្ងៃទី១៩ និងទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ នាយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៥គ្រួសារ នៅក្នុងក្រុងសៀមរាប និងស្រុកសូទ្រនិគម ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ លានរៀល។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តនឹងរៀបចំពិធីហែក្បួន ដេីម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦
កម្មវិធីហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយចេញដំណើរពីបរិវេណសាលាខេត្តសៀមរាប និងបញ្ចប់នៅគោលដៅដដែល។ ក្នុងន័យនេះ សូមសាធារណជនអញ្ជើញចូលរួមអបអរសាទរដល់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូប្រចាំខេត្តសៀមរាប ឱ្យមានភាពអធិកអធមតាមតម្រាយផ្លូវដូចមានជូនភ្ជាប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលខេត្ត បានចាត់ក្រុមការងារបច្ចេកទេសបន្តដំឡើងភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ដែលមានបញ្ហាគ្រោះថ្នាក់ញឹកញាប់ ដេីម្បីបញ្ចប់ទាំង៩ទីតាំង
បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសិក្សាឃេីញថាតំបន់ផ្លូវបំបែកក្នុងក្រុងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ព្រមទាំងមានការយកចិត្តទកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបំបែកសំខាន់ៗ តទៀត ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត បន្តដំឡើងភ្លេីងសញ្ញាពណ៌លឿង ភ្លឹបភ្លែត(បន្ថយល្បឿន ហេីយប្រុងប្រយ័ត្ន) និងស្លាកសញ្ញាចរាចរណ៍ចំនួន ៣ទីតាំងបន្ថែមទៀត នៅលេីកំណាត់ផ្លូវក្នុងក្រុងរួមមាន :
១-ផ្លូវប្រសព្វរវាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព និងផ្លូវ២៨មិថុនា (ផ្លូវខេត្ត២៦ ៣២ ឬផ្លូវបំបែកទ្រៀក)
២-ផ្លូវប្រសព្វរវាងផ្លូវ១០មករា និងផ្លូវសាលាខៀវ (ផ្លូវបំបែកសង្កាត់សាលាកំរេីក)
៣-ផ្លូវប្រសព្វរវាងវិថីសម្តេចសង្ឃរាជ ទេព វង្ស និងពោធិ៍កំបោ (ខាងលិចស្ទឹង) និងអាចារ្យស្វា(ខាងកេីតស្ទឹង)

