
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើផែនការចំណូលសម្រាប់ឆ្នាំ២០២៧
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីផែនការចំណូលសម្រាប់ឆ្នាំ២០២៧ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើការប៉ាន់ប្រមាណ ផែនការចំណូលថវិការបស់មន្ទីរអង្គភាពឱ្យមានតម្លាភាព គណនេយ្យភាព និងចំគោលដៅ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។











