
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដែលរៀបចំឡើងដោយក្រសួងសាធារណការ
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិកាបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី(គ.ល.គ.យ.អ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងមន្ត្រីរាជការជាច្រើនរូប។











