ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
នាយកវិទ្យាល័យ ១០មករា ១៩៧៩-សៀមរាប ៖ ទស្សនវិស័យអប់រំ និងវិន័យ ដើម្បីអនាគតយុវជនជំនាន់ក្រោយ
នាយកវិទ្យាល័យ ១០មករា ១៩៧៩-សៀមរាប ៖ ទស្សនវិស័យអប់រំ និងវិន័យ ដើម្បីអនាគតយុវជនជំនាន់ក្រោយ


ព័ត៌មានជាតិ
ឃុំខ្នារពោធិ៍ នៃស្រុកសូទ្រនិគម ទទួលបានជ័យលាភី “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៦ លើលក្ខណសម្បត្តិទី៦
ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” ត្រង់លក្ខណសម្បត្តិទី៦ ប្រចាំឆ្នាំ២០២៦ ដែលផ្តោតសំខាន់លើការធានាបាននូវអនាម័យល្អ សោភ័ណភាពស្រស់បំព្រង និងបរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព ដែលជ័យលាភីនេះត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។


ព័ត៌មានជាតិ
ក្ដីកង្វល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ត្រូវបានលើកយកមកដោះស្រាយ តាមរយៈវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុកបន្ទាយស្រី
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីប្រមូលនូវតម្រូវការ ក្ដីកង្វល់របស់ប្រជាពលរដ្ឋឱ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធធ្វើការបកស្រាយ ក្នុងន័យជំរុញឱ្យការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។


ព័ត៌មានជាតិ
គណៈកម្មការរដ្ឋបាល អំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងឃុំសង្វើយ ស្រុកជីក្រែង ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យលើប្លង់សុរិយោដីឱ្យបានគ្រប់គ្នា ក្នុងរយៈពេលនៃការបិទផ្សាយ
គណៈកម្មការរដ្ឋបាល បានជំរុញ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ចូលរួមពិនិត្យមើលទិន្នន័យលើប្លង់សុរិយោដីដែលបានបិទផ្សាយឱ្យបានគ្រប់គ្នា ខណៈការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តដំរីឆ្លង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយសម្រាប់បងប្អូនពិនិត្យ និងស្នើសុំកែតម្រូវ មុនចេញបណ្ណកម្មសិទ្ធជូន។


មាតិកា
ការដាំដំណាំជុំវិញផ្ទះ ទទួលបានចំណូលទ្រទ្រង់គ្រួសារយ៉ាងល្អប្រសើរ សម្រាប់កសិករនៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម
ការដាំដំណាំជុំវិញផ្ទះ ទទួលបានចំណូលទ្រទ្រង់គ្រួសារយ៉ាងល្អប្រសើរ សម្រាប់កសិករនៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការដាំដំណាំ «ស្ពៃហាង»នៅលើធ្នើរ គឺជាបច្ចេកទេសមួយដ៏ងាយស្រួលថែទាំ ព្រមទាំងជាដំណាំមានតម្រូវការទីផ្សារខ្ពស់


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ដើម្បីសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ពិតណាស់មិចខ្វះបានឡើយនូវធន់ធានមនុស្ស ដោយក្នុងនោះការពង្រឹងសមត្ថភាពភាពការអភិវឌ្ឍធនធានមនុស្ស គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន បើកវគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បើកវគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរាជការស៊ីវិលដែលកំពុងបម្រើការងារនៅរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក ដោយមានការចូលរួមពី លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។


ព័ត៌មានជាតិ
ខេត្តសៀមរាបត្រៀមរៀបចំកិច្ចប្រជុំតភ្ជាប់គោលដៅទេសចរណ៍ទូទាំងប្រទេស និងដាក់ចេញយុទ្ធនាការសម្រួលតម្លៃពិសេសក្នុងខែកញ្ញា
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ ដើមឆ្នាំ២០២៦ ព្រមទាំងពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំស្តីពីការតភ្ជាប់គោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរអង្គភាពជំនាញ រួមនិងតំណាងវិស័យឯកជន។


សេចក្ដីជូនដំណឹង
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត
រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត


ព័ត៌មានជាតិ
ក្បាលដីចំនួន ១០ ៨១៧ ក្នុង ៥ភូមិ នៃឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តបូទុំមោង (ហៅវត្តមោង) ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានចូលរួមពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ១០ ៨១៧ ក្នុងភូមិមោងខាងត្បូង ភូមិមោងខាងជើង ភូមិខ្វែក ភូមិកំបោរ និងភូមិល្វា នៃឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលស្រុកស្រីស្នំ មន្ទីរ អង្គភាពជំនាញ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។ កម្មវិធីនេះ តម្រូវឱ្យអ្នកពាក់ព័ន្ធនឹងដីធ្លីក្នុងភូមិសាស្ត្រខាងលើត្រូវពិនិត្យលើទិន្នន័យ និងបញ្ជាក់ភាពត្រឹមត្រូវ ឬខុសឆ្គង ឬជំទាស់លើទិន្នន័យខាងលើ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក។


មាតិកា
ប្រជាពលរដ្ឋនៅឃុំមានជ័យ ស្រុកប្រាសាទបាគង សាទរចំពោះសមិទ្ធផ្លូវថ្មី ដែលជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន
ប្រជាពលរដ្ឋនៅឃុំមានជ័យ ស្រុកប្រាសាទបាគង សាទរចំពោះសមិទ្ធផ្លូវថ្មី ដែលជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន


ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៥ ០០០បណ្ណ ក្នុងភូមិចំនួន៣ នៃស្រុកស្រីស្នំ ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន ៥ ៥៥៩បណ្ណ ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលស្រុកស្រីស្នំ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីក្នុងភូមិចំនួន៣ គឺភូមិត្រុំខាងជើង ភូមិស្ដៅពក និងភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងគ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងនៅបរិវេណសាលាឆទានភូមិអំពៅដៀប។


មាតិកា
ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាទៅថ្វាយផ្កាឈូក និងផ្លែឈើ ដើម្បីបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងភាពត្រជាក់ត្រជុំដល់ក្រុមគ្រួសារ នៅព្រះអង្គចេក ព្រះអង្គចម
ថ្ងៃនេះជាថ្ងៃសីល ប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ បាននាំគ្នាទៅថ្វាយផ្កាឈូក និងផ្លែឈើ ដើម្បីបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងភាពត្រជាក់ត្រជុំដល់ក្រុមគ្រួសារ នៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព ដែលជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិបំផុតក្នុងក្រុងសៀមរាប។

