ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom
នារសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពីបណ្ដាមន្ទីររាជធានី-ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះ ក្នុងគោលបំណង បន្តជំរុញ និង លើកកម្ពស់ការផលិត និង ផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ឱ្យកាន់តែសកម្មភាព ទូទំទូលាយ ទាន់ពេលវេលា និង មានប្រសិទ្ធភាព ជាពិសេសសមិទ្ធផលជាក់ស្ដែងនៅតាមមូលដ្ឋាន ។


ព័ត៌មានជាតិ
Deputy Prime Minister Tea Seiha Inspects West Mebon Inauguration Site and Tonle Sap Communities
Deputy Prime Minister Tea Seiha Inspects West Mebon Inauguration Site and Tonle Sap Communities


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការយល់ដឹងពីបុណ្យកឋិនទាន
*វាគ្មិន៖ លោក សម្បត្តិ លីយឿត ប្រធានការិយាល័យកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប
ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៤ នៅវត្តព្រះឥន្ទរង្សីពោធិ៍ញាណ ហៅវត្តនគរភាស ស្ថិតនៅឃុំនគរភាស ស្រុកអង្គរជុំ
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី៤ នៅវត្តព្រះឥន្ទរង្សីពោធិ៍ញាណ ហៅវត្តនគរភាស ស្ថិតនៅឃុំនគរភាស ស្រុកអង្គរជុំ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូប។


មាតិកា
វីដេអូ៖ស្មារតីស្ត្រីខ្មែរលើផ្ទាំងគំនូរ ៖ លោកស្រី ស៊ីប ចំរើន ចំណាយពេលជាង១០ឆ្នាំ លើវិថីសិល្បៈគំនូរខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងជាប្រភពចំណូលយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ
ស្មារតីស្ត្រីខ្មែរលើផ្ទាំងគំនូរ ៖ លោកស្រី ស៊ីប ចំរើន ចំណាយពេលជាង១០ឆ្នាំ លើវិថីសិល្បៈគំនូរខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងជាប្រភពចំណូលយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំប្រចាំខែដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom) ។


កម្មវិធីផ្សាយផ្ទាល់
កម្មវិធី «សន្ទនាមតិ» នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានបទស្តីពី «ការឆ្លើយតបតម្រូវការរបស់ពលរដ្ឋនៅ ក្នុងឃុំក្លាំងហាយ ឃុំត្រាំសសរ និងឃុំប្រីយ៍ នៃស្រុកស្រីស្នំ»
វាគ្មិនចូលរួមផ្ទាល់៖
-លោក ពិន អេង មេឃុំក្លាំងហាយ
-លោក ម៉ក់ ហាក់ មេឃុំប្រីយ៍
-លោក ម៉ិក គាច ជំទប់ទី១ ឃុំត្រាំសសរ


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដើម្បីប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលលើកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដើម្បីប្រារព្ធកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។ប្រភព៖ រដ្ឋបាលខេត្តសៀមរាប


មាតិកា
ក្តីសង្ឃឹម និងការតស៊ូជាជនភៀសសឹក៖ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ អ្នកស្រី និមុល មិនដែលបោះបង់ក្តីសង្ឃឹមឡើយ។
ក្តីសង្ឃឹម និងការតស៊ូជាជនភៀសសឹក៖ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ អ្នកស្រី និមុល មិនដែលបោះបង់ក្តីសង្ឃឹមឡើយ។ មករស់នៅខេត្តសៀមរាប អ្នកស្រីបានប្រឹងតស៊ូជម្នះរាល់ការលំបាក ដោយតាំងចិត្តបង្កើតជីវិតថ្មីតាមរយៈវិស័យកសិកម្ម ដាំដុះដំណាំចម្រុះដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ដែលបច្ចុប្បន្ន ផលដំណាំទាំងនោះមានទីផ្សារខ្ពស់ រហូតផ្គត់ផ្គង់មិនទាន់តម្រូវការ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្ដសៀមរាបបើកកិច្ចប្រជុំពិភាក្សាជាលើកទី៣ ជាមួយបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងភូមិសាស្ត្រក្រុងសៀមរាបខេត្ដសៀមរាប
នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្ដសៀមរាប លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្ដស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្ដការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត
បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងពិនិត្យស្ថានភាពទូទៅនៅតំបន់ចុងឃ្នៀស និងតំបន់កំពង់ភ្លុក ក្នុងគោលបំណងសម្រួលដល់ជីវភាពរស់នៅ និងការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេសាប។
រូបភាព៖មន្ត្រីមន្ទីរ


មាតិកា
វីដេអូ៖ ក្រមសីលធម៌ និងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសូទ្រនិគម ទទួលបានការកោតសរសើរពីអ្នកជំងឺ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

