ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំ ត្រៀមចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦
ព័ត៌មានបឋម៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំ ត្រៀមចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីលោក នាយករដ្ឋបាលស្តីទីសាលាខេត្ត មន្រ្តីចំណុះរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ, តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។
រូបភាព៖ លោក ធន់ ពូថេ


មាតិកា
វីដេអូ៖មន្ទីរសាធារណការខេត្តសៀមរាប បន្តការងារជួសជុលផ្លូវថ្នល់ ក្រោយរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ
មន្ទីរសាធារណការខេត្តសៀមរាប បន្តការងារជួសជុលផ្លូវថ្នល់ ក្រោយរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦


មាតិកា
ប្រាសាទតាព្រហ្ម គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយ ស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។
ប្រាសាទនេះបង្ហាញពីអច្ឆរិយភាពប្លែកពីគេ តាមរយៈការរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ធម្មជាតិ និងមុខងារយ៉ាងសំខាន់មួយក្នុងសម័យអង្គរ។ ស្ថិតនៅលើផ្លូវវង់តូច តាមទិសដៅផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល ១ គីឡូម៉ែត្រ និងមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីនៅទិសពាយ័ព្យ។ ប្រាសាទនេះ បានទាក់ទាញចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទីតាមរយៈការថែរក្សាគាំពារទុកទម្រង់ដើម ដូចរូបភាពដែលគេបានឃើញកាលពីជាង១០០ឆ្នាំមុន ដោយមានដើមឈើចាស់ធំៗ ដូចជាដើមស្ពង់ និងដើមជ្រៃ ដុះព័ទ្ធរុំស្ទើរតែជាសាច់មួយជាមួយតួប្រាសាទ ដែលបង្កើតបានជាទេសភាពចម្រុះដ៏អស្ចារ្យរវាងធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្រ។
ប្រភព៖អាជ្ញាធរជាតិអប្សរា Apsara National Authority's Post


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំសោភ័ណភាពតាមដងស្ទឹងសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំសោភ័ណភាពតាមដងស្ទឹងសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងនេះ។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៣រូប នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងការពិនិត្យឡើងវិញមុខងារដែលបានធ្វើប្រតិភូកម្ម នៅក្រសួងព័ត៌មាន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីនេះរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ខេត្តបាត់ដំបង
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៣រូប នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងការពិនិត្យឡើងវិញមុខងារដែលបានធ្វើប្រតិភូកម្ម នៅក្រសួងព័ត៌មាន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីនេះរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមមន្ទីរព័ត៌មានចំនួន១៣ខេត្តចូលរួម។


ព័ត៌មានជាតិ
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដាក់ដំណើរការគម្រោងទំហំថវិកាប្រមាណ ១លានដុល្លារ ដើម្បីពង្រឹងភាពធន់សហគមន៍ និងសុវត្ថិភាពលំនៅឋាន នៅខេត្តសៀមរាប
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០៦នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការនូវគម្រោងរយៈពេល ៤ឆ្នាំ ស្តីពី «ពង្រឹងភាពធន់សហគមន៍ តាមរយៈការលើកកម្ពស់សុវត្ថិភាពលំនៅឋាន ជីវភាព និងនវានុវត្តន៍» ក្នុងទំហំថវិកាប្រមាណ ១លានដុល្លារអាមេរិក ដើម្បីជួយដល់គ្រួសារងាយរងគ្រោះបំផុតក្នុងភូមិគោលដៅចំនួន៥ នៃខេត្តសៀមរាប ឱ្យទទួលបានលំនៅឋានមានសុវត្ថិភាព ទឹកស្អាត អនាម័យ និងជីវភាពល្អប្រសើរ ព្រមទាំងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ ដែលគម្រោងនេះ ទទួលបានការឧបត្ថម្ភសប្បុរសធម៌ពី Scot and Keely Sellers ដោយត្រូវអនុវត្តចាប់ពី ថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តសៀមរាប នឹងរៀបចំពិធីព្រះរាជពិធីបុណ្យអុំទូករយៈពេល ៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍ និងលើកស្ទួយសេដ្ឋកិច្ចពលរដ្ឋក្នុងខេត្ត
រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈការប្រណាំងទូក «ង» នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ជាមួយនឹងការរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាកម្មវិធីជិះទូកកម្សាន្ត កម្មវិធីសាសនា កម្មវិធីសិល្បៈបុរាណ ស្ដង់ពិព័រណ៍ និងកម្មវិធីកម្សាន្តជាច្រើនទៀត។


មាតិកា
វីដេអូ៖ បេក្ខជន នឿន សុខធីតា (ក្រុមស្រប)មកពីសាលាសុវណ្ណភូមិ១៨ ឡើងមកធ្វើការបកស្រាយប្រធានបទ៖«យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម»
ផលិតដោយ: មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ
ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត នៅតែបន្តជាអាទិភាពស្នូលរបស់សមាគម ប៉ុន្តែសក្ដានុពលនៃការអនុវត្តការងារនេះ គឺត្រូវអាស្រ័យលើកត្តាធនធានរបស់សមាគមផ្ទាល់ផងដែរ ខណៈបច្ចុប្បន្នសមាគមមានប្រភពចំណូលតែមួយគត់ គឺបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំក្នុងអត្រា ០.៣% ប៉ុណ្ណោះ ដែលចំនួននេះនៅមានកម្រិតទាបនៅឡើយ និងមិនទាន់ឆ្លើយតបបានពេញលេញទៅនឹងតម្រូវការជាក់ស្ដែងក្នុងការពង្រឹងសមត្ថភាពឱ្យបានទូលំទូលាយនោះទេ។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតបរិយាកាសសង្គមប្រកបដោយបរិយាបន្ន ជាកាតាលីករជំរុញសមភាពយេនឌ័រ និងបង្កើនឱកាសដល់ស្ត្រី
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូរបញ្ជាក់ថា ការលើកកម្ពស់សិទ្ធិ និងសមភាពយេនឌ័រ នៅតែជាសមរភូមិដ៏សំខាន់មួយនៅក្នុងកិច្ចអភិវឌ្ឍន៍សង្គម ហើយដើម្បីសម្រេចបាននូវគោលដៅនេះ ការបង្កើតបរិយាកាសសង្គមអំណោយផល ត្រូវតែធ្វើឡើងជាចាំបាច់ ដើម្បីបើកផ្លូវ និងផ្តល់ឱកាសពេញលេញដល់ស្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។


មាតិកា
វីដេអូ៖ ដើម្បីចូលរួមចំណែកការពារ និងលើកកម្ពស់សុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមការងារមណ្ឌលសុខភាព បាគង បានផ្ដល់ «ការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ» ជូនដល់បងប្អូនស្ត្រី ដែលរស់នៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ សមិទ្ធផលលេចធ្លោផ្នែកហេដ្ឋារចនាសម្ព័ន្ធ របស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

