
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ
ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត នៅតែបន្តជាអាទិភាពស្នូលរបស់សមាគម ប៉ុន្តែសក្ដានុពលនៃការអនុវត្តការងារនេះ គឺត្រូវអាស្រ័យលើកត្តាធនធានរបស់សមាគមផ្ទាល់ផងដែរ ខណៈបច្ចុប្បន្នសមាគមមានប្រភពចំណូលតែមួយគត់ គឺបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំក្នុងអត្រា ០.៣% ប៉ុណ្ណោះ ដែលចំនួននេះនៅមានកម្រិតទាបនៅឡើយ និងមិនទាន់ឆ្លើយតបបានពេញលេញទៅនឹងតម្រូវការជាក់ស្ដែងក្នុងការពង្រឹងសមត្ថភាពឱ្យបានទូលំទូលាយនោះទេ។










