
ព្រឹត្តការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ក្រុងអង្គរ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ដោយមានខេត្តចំនួន១០ បានចូលរួមប្រកួត
ព្រឹត្តការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ក្រុងអង្គរ ឆ្នាំ២០២៦នេះ នឹងធ្វើឡើងនៅថ្ងៃចុងសប្ដាហ៍នេះ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន ២៣០នាក់ ស្មើនឹង១១២គូ មកពីតាមបណ្ដាខេត្តចំនួន១០ រួមមាន ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តប៉ៃលិន។










