
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំ ត្រៀមចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦
ព័ត៌មានបឋម៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំ ត្រៀមចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីលោក នាយករដ្ឋបាលស្តីទីសាលាខេត្ត មន្រ្តីចំណុះរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ, តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។ រូបភាព៖ លោក ធន់ ពូថេ











