
វីដេអូ៖ មន្ត្រីជំនាញសុខាភិបាលខេត្តសៀមរាប បង្ហាញរោគសញ្ញា និងវិធានការនៃការការពារជំងឺផ្ដាសាយធំ Flu A និង Flu B
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប













*វាគ្មិន៖ លោកអនុសេនីយ៍ឯក វ៉ាត់ ពិសុទ្ធ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦


ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត តាន់ វាសនា ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានពន្យល់ថា ជំងឺផ្ដាសាយធំ ជាជំងឺឆ្លងផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស អាំងភ្លុយអង់ហ្សា ( Influenza Virus ) វីរុសនេះមាន ៣ ប្រភេទសំខាន់ៗ គឺ A, B និង C ប៉ុន្តែប្រភេទ A និង B គឺជាប្រភពចម្បងដែលឆ្លងលឿន និងបង្កភាពធ្ងន់ធ្ងរខ្លាំងលើមនុស្ស ។


ថ្លែងនៅក្នុងកម្មវិធីយើងធ្វើបានរបស់វិទ្យុ និងទូរទស្សន៍ជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានមានប្រសាសន៌ថា កាលពីមុន ស្ត្រីភាគច្រើនជួបប្រទះនូវការភ័យខ្លាច និងមិនសូវហ៊ានចូលរួមក្នុងកិច្ចការសង្គមឡើយ ដោយសារកត្តាកម្រិតវប្បធម៌ និងការអប់រំនៅមានកម្រិត ខណៈ បច្ចុប្បន្ននេះ ត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងអំពីផ្នត់គំនិតសង្គម និងការបង្កើតសកម្មភាពជាក់ស្តែងឱ្យស្ត្រីបានចូលរួមដោយផ្ទាល់ កត្តាទាំងនេះបានជំរុញឱ្យស្ត្រីកាន់តែមានភាពក្លាហាន អភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនជាប្រចាំ ដោយមិនត្រឹមតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍសង្គមទៀតផង។


នៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៣រូប នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងការពិនិត្យឡើងវិញមុខងារដែលបានធ្វើប្រតិភូកម្ម នៅក្រសួងព័ត៌មាន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីនេះរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមមន្ទីរព័ត៌មានចំនួន១២ខេត្តចូលរួម។
