ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យអភិបាលរងខេត្តសៀមរាបថ្មី ពង្រឹងកិច្ចសហការលើបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានដាក់ចេញនូវអនុសាសន៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរងខេត្តសៀមរាបថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវពង្រឹងកិច្ចសហការ ផ្ដោតសំខាន់លើការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរ។


ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់ចេញអនុសាសន៍គន្លឹះ និងវិធានការម៉ឺងម៉ាត់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ និងកិច្ចអភិរក្សនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ និងការចុះទស្សនកិច្ច ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ និងជំរុញដល់តំណាងសហគមន៍ទាំង៥ និងភាគីពាក់ព័ន្ធ បង្កើនការដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួន និងបម្រើដល់វិស័យទេសចរណ៍ ក្នុងន័យកាត់បន្ថយការចំណាយលើការទិញកសិផលនាំចូលពីខាងក្រៅ។


មាតិកា
«បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូ កំពុងពេញនិយមសម្រាប់អ្នកមកទស្សនាស្រុកប្រាសាទបាគង ខេត្តសៀមរាប
ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលមានទាំងធ្នូបុរាណ និងធ្នូសម័យ ដោយអ្នកទេសចរ អាចទៅបាញ់ធ្នូកម្សាន្តបានតាមចំណូលចិត្តរៀងៗខ្លួន ហើយនៅទីនោះក៏មានអាហារដ្ឋានសួនមេអំបៅ ដែលមានមុខម្ហូបឈ្ងុយឆ្ងាញ់ អមនឹងបរិយាកាសធម្មជាតិស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរផងដែរ។ លើសពីការបាញ់ធ្នូ ទេសចរក៏អាចសាកល្បងរៀនធ្វើកុលាលភាជន៍ ជាវត្ថុប្រើប្រាស់របស់ខ្មែរតាំងពីសម័យបុរាណ ធ្វើពីដីឥដ្ឋ និងចម្លាក់ស្បែកគោផងដែរ។


មាតិកា
យុវជននៃវិទ្យាល័យ១០មករា ១៩៧៩-សៀមរាប ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
យុវជននៃវិទ្យាល័យ១០មករា ១៩៧៩-សៀមរាប ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ


ព័ត៌មានជាតិ
លោក ទីវ តារារិទ្ធិ ប្រមូលថវិកាបានប្រមាណ ២៦ម៉ឺនដុល្លារ ពីយុទ្ធនាការ “ជិះកង់ជុំវិញពិភពលោក ដើម្បីកុមារអង្គរ”
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បេសកកម្មដ៏អស្ចារ្យ “ជិះកង់ជុំវិញពិភពលោក ដើម្បីកុមារអង្គរ” របស់លោក ទីវ តារារិទ្ធិ បានប្រកាសបញ្ចប់ដោយជោគជ័យ បន្ទាប់ពីចំណាយពេល ២ឆ្នាំ ធ្វើដំណើរឆ្លងកាត់ ៤០ប្រទេស ក្នុងចម្ងាយផ្លូវសរុបប្រមាណ ៦ម៉ឺនគីឡូម៉ែត្រ ប្រមូលថវិកាបានប្រមាណ ២៦០ ០០០ដុល្លារអាមេរិក ពីសប្បុរសជននានា ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកុមារ។


មាតិកា
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ប្ដេជ្ញាចូលរួមសហការ និងផ្សព្វផ្សាយ នូវយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ប្ដេជ្ញាសហការ និងផ្សព្វផ្សាយ ដល់សិស្សានុសិស្សនៅគ្រឹះស្ថានសិក្សាទូទាំងខេត្ត អំពីផលប៉ះពាល់នៃការចែកចាយព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២


ព័ត៌មានជាតិ
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យវឌ្ឍនភាពកម្មវិធីស្ដារជីវភាព នៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ខេត្តសៀមរាប
នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូអន្តរក្រសួងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ.) បានចុះពិនិត្យ និងវាយតម្លៃការអនុវត្ត «កម្មវិធីស្ដារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង» ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ។


ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ ១០ មករា ១៩៧៩
មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសបើកជាផ្លូវការ នូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវការទទួលបានព័ត៌មានពិតត្រឹមត្រូវ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ក្នុងការចែករំលែក និងទទួលបានព័ត៌មានប្រកបដោយការទទួលខុសត្រូវខ្ពស់។


មាតិកា
អាជ្ញាធរខេត្តសៀមរាប ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ទីវ តារារិទ្ធិ រួមជាមួយអ្នកគាំទ្រ ដែលបានជិះកង់នាំយកថវិកាប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
ចូលរួមអបអរសាទរនៅគោលដៅចុងក្រោយ!
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ Travel with Rith -ធ្វើដំណើរជាមួយរិទ្ធិ រួមជាមួយមន្ទីរពេទ្យកុមារអង្គរ បានរៀបចំព្រឹតិ្តការណ៍ជិះកង់បិទបញ្ចប់បេសកកម្ម ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា (Travel the World by Bicycle)។


មាតិកា
ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់យុវវ័យរៀបចំខ្លួនឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ និងត្រៀមខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សកម្ម
សូមបញ្ជាក់ថា មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជាផ្លូវការ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជាផ្លូវការ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពី លោកប្រធានមន្ទីរអប់រំ លោកអនុប្រធានមន្ទីរព័ត៌មាន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។


មាតិកា
ទិដ្ឋភាពខ្លះៗនៃការចាប់ផ្ដើមយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ខេត្តសៀមរាប
នាថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសបើក និង ដាក់ឱ្យដំណើរការជាផ្លូវការ នូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ នៅបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប លើប្រធានបទ “ ពង្រឹងអក្ខរកម្មព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន ” ដែលផ្តោតលើការពង្រឹងអក្ខរកម្មព័ត៌មានដល់សាធារណជន ជាពិសេសយុវជន ដោយអនុវត្តយុទ្ធសាស្ត្រ «៣កុំ ១ការពារ» ជាអាវក្រោះឌីជីថល ដើម្បីទប់ស្កាត់ព័ត៌មានបំភ្លៃ និងព័ត៌មានមិនពិត ខណៈ យុទ្ធនាការជំហានទី១ ប្រពិត្តទៅយ៉ាងរលូន ដោយមានការចូលរួមពីអាជ្ញាធរខេត្ត អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្ដាញសង្គម សិស្ស និស្សិត អាជីវករ និង ប្រជាពលរដ្ឋទូទៅ យ៉ាងផុលផុស ។


ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំលោកអភិបាលរងខេត្ត អភិបាល អភិបាលក្រុងស្រុកទូទាំងខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ចូលរួមក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំលោកអភិបាលរងខេត្ត អភិបាល អភិបាលក្រុងស្រុកទូទាំងខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ចូលរួមក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ចាត់ទុកការប្រយុទ្ធប្រឆាំងពលកម្មកុមារ គឺជាការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ គឺជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារ ជាពិសេសការទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការគាំទ្រកុមាររងគ្រោះឱ្យបានទាន់ពេលវេលា ធានាឱ្យកុមាររស់នៅ និងអភិវឌ្ឍន៍ខ្លួនដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

