
អាជ្ញាធរខេត្ដសៀមរាប ចាត់ទុកការប្រយុទ្ធប្រឆាំងពលកម្មកុមារ គឺជាការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ គឺជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កុមារ ជាពិសេសការទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងការគាំទ្រកុមាររងគ្រោះឱ្យបានទាន់ពេលវេលា ធានាឱ្យកុមាររស់នៅ និងអភិវឌ្ឍន៍ខ្លួនដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។








