
«បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូ កំពុងពេញនិយមសម្រាប់អ្នកមកទស្សនាស្រុកប្រាសាទបាគង ខេត្តសៀមរាប
ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលមានទាំងធ្នូបុរាណ និងធ្នូសម័យ ដោយអ្នកទេសចរ អាចទៅបាញ់ធ្នូកម្សាន្តបានតាមចំណូលចិត្តរៀងៗខ្លួន ហើយនៅទីនោះក៏មានអាហារដ្ឋានសួនមេអំបៅ ដែលមានមុខម្ហូបឈ្ងុយឆ្ងាញ់ អមនឹងបរិយាកាសធម្មជាតិស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរផងដែរ។ លើសពីការបាញ់ធ្នូ ទេសចរក៏អាចសាកល្បងរៀនធ្វើកុលាលភាជន៍ ជាវត្ថុប្រើប្រាស់របស់ខ្មែរតាំងពីសម័យបុរាណ ធ្វើពីដីឥដ្ឋ និងចម្លាក់ស្បែកគោផងដែរ។










