ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
កម្មវិធីរាំលេងស្គរដៃ នៅរង្វង់មូលស្រុកបន្ទាយស្រី ខេត្តសៀមរាប
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំកម្មវិធីរាំលេងស្គរដៃ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតង នៅរង្វង់មូលស្រុកបន្ទាយស្រី ចាប់ពីវេលាម៉ោង ២រសៀល ដល់ ម៉ោង ១០យប់។
កម្មវិធីនេះ ក្រៅពីការរាំលេងតន្រ្តីស្គរដៃប្រចាំស្រុកបន្ទាយស្រី ក៏បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ស្វែងយល់ពីទំនៀមទំលាប់ និង វប្បធម៌របស់សហគមន៍ ,ថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏ស្រស់ស្អាត, តាំងបង្ហាញផលិតផលសហគមន៍ និង ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតងនេះ។
សូមអញ្ជើញ បងប្អូន និង ភ្ញៀវទេសចរចូលរួម លើកកម្ពស់វិស័យទេសចរណ ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតង ជាពិសេសក្នុងកម្មវិធីរាំលេងស្គរដៃខាងមុខនេះ ៕


ព័ត៌មានជាតិ
កូនត្រីចម្រុះ និងមេពូជជាង ២០ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន GANZBERG លែងចូលត្រពាំងក្រវ៉ាន់ តាពេក ក្នុងក្រុងរុនតាឯកតេជោសែន
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ កូនត្រីចម្រុះ និងមេពូជជាង ២០ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន GANZBERG លែងចូលត្រពាំងក្រវ៉ាន់ តាពេក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ក្នុងកម្មវិធី «GANZBERG FISH FOR FUTURE» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមគ្គុទ្ទេសក៍ទេសចរណ៍ថាជា «កម្លាំងស្នូល» ដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានក្រើនរំលឹកឱ្យមគ្គុទ្ទេសក៍ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ឥរិយាបថថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈខ្ពស់។


ព័ត៌មានជាតិ
ក្ដីកង្វល់របស់ពលរដ្ឋនៅស្រុកវ៉ារិន ត្រូវបានលើកឡើងមកពិភាក្សា និងដោះស្រាយ ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក
ក្ដីកង្វល់ និងសំណូមពរចំនួនរបស់ពលរដ្ឋនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ការស្នើសុំមណ្ឌលសុខភាពនៅឃុំប្រាសាទ ស្នើសុំឱ្យមានអំពូលសូឡាបំភ្លឺតាមដងផ្លូវ បញ្ហាដីធ្លី បញ្ហាផលិតផលនាំចេញមានតម្លៃទាប បញ្ហាគ្រឿងញៀន និងបញ្ហាសំរាម ត្រូវបានលើកឡើងយកមកពិភាក្សាដោះស្រាយ ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយសំណូមពរ និងបញ្ហាប្រឈមទាំងនោះ ត្រូវបានមន្រ្ដីជំនាញធ្វើការស្រាយបំភ្លឺភ្លាមៗ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប
សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពីការសម្រេចសេចក្តីលើឈ្មោះ ជន់ ជួន លើករណីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្តាលឱ្យរងរបួសដល់អ្នកដទៃ ។


មាតិកា
តស់ៗ ! ទៅទស្សនាប្រាសាទនាគព័ន្ធនាពេលល្ងាចទាំងអស់គ្នា
ប្រាសាទនាគព័ន្ធ មិនត្រឹមតែជាសម្បត្តិវប្បធម៌ជាតិប៉ុណ្ណោះទេ តែក៏ជាទីកន្លែងដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាថ្ងៃលិច ព្រមទាំងសម្រាកលំហែកាយផងដែរ


មាតិកា
សេរីភាពក្នុងការចែករំលែកព័ត៌មាន ត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ
សេរីភាពក្នុងការចែករំលែកព័ត៌មាន ត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ ដូច្នេះមុននឹង Share ត្រូវប្រាកដថាជា «ការពិត»រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាខែលការពារខ្លួនឯង និងសង្គមជាតិ


សកម្មភាពថ្នាក់ដឹកនាំ
បង្គោលភ្លេីងបំភ្លឺសាធារណៈចំនួន ៣៧០ដេីម ត្រូវបានដំឡេីង រួចរាល់ និងបានដាក់ឱ្យដំណេីរការនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្ពានទឹកវិលរហូតដល់ស្ពានស្រុកពួក
ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានគិតគូរអំពីសុខសុវត្ថិភាព និងកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វេីដំណេីរនិងឆ្លងកាត់នាពេលយប់ ឯកឧត្តមបានចាត់ឱ្យក្រុមការងារបច្ចេកទេសដំឡេីងភ្លេីងបំភ្លឺសាធារណៈសងខាងផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្ពានទឹកវិលរហូតដល់ស្ពានស្រុកពួក ដែមានចម្ងាយ ៧,៥គីឡូម៉ែត្រ ប្រេីប្រាស់បង្គោលភ្លេីងចំនួន ៣៧០ដេីមរួចរាល់ និងបានដាក់ឱ្យដំណេីរការបំភ្លឺផ្លូវសាធារណៈផងដែរ។
សូមបញ្ជាក់ថា កាតដំឡេីងភ្លេីងបំភ្លឺសាធារណៈសងខាងផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្ពានទឹកវិលរហូតដល់ស្ពានស្រុកពួកនេះ ជាជំហានទី ១ ហេីយជំហានបន្ទាប់រដ្ឋបាលខេត្តនឹងបន្តរហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងជំហានបន្ទាប់ៗពីស្រុកប្រាសាទបាគរហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ៕


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាគម្រោងរថយន្តក្រុងអគ្គិសនីមិនប៉ះពាល់ដល់អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនឡើយ
អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការរៀបចំឱ្យមានប្រព័ន្ធរថយន្តក្រុងអគ្គិសនីនៅក្នុងក្រុង គឺមិនមានផលប៉ះពាល់ដល់បងប្អូនអាជីវករដែលប្រកបរបរក្នុងវិស័យដឹកជញ្ជូននោះទេ ព្រោះរថយន្តក្រុងទាំងនេះនឹងចុះចតទទួលអ្នកដំណើរទៅតាមចំណតដែលបានកំណត់ត្រឹមត្រូវតែប៉ុណ្ណោះ។


សេចក្ដីជូនដំណឹង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដំណឹង ស្ដីពីការចាត់វិធានការរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនដំណឹង ស្ដីពីការចាត់វិធានការរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត


បទយកការណ៍
បទយកការណ៍៖ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការបើកបរមានសុវត្ថិភាព
បទយកការណ៍៖ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការបើកបរមានសុវត្ថិភាព


មាតិកា
ស្រះដំរី ជាកេរដំណែលបុព្វបុរសខ្មែរ ដែលលាក់ខ្លួនកណ្តាលព្រៃជ្រៅនៃឧទ្យានជាតិភ្នំគូលែន
ស្រះដំរី ជាកេរដំណែលបុព្វបុរសខ្មែរ ដែលលាក់ខ្លួនកណ្តាលព្រៃជ្រៅនៃឧទ្យានជាតិភ្នំគូលែន ។ នៅពេលនិយាយដល់ភ្នំគូលែន ទេសចរភាគច្រើនតែងតែនឹកឃើញដល់ទឹកធ្លាក់ដ៏ត្រជាក់ល្ហឹម ព្រះអង្គធំ ឬស្ទឹងលិង្គមួយពាន់។ ប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់ការផ្សងព្រេង និងចង់ស្វែងរកភាពអស្ចារ្យដែលលាក់កំបាំង សម្រស់ដ៏ពិតប្រាកដនៃភ្នំដ៏ពិសិដ្ឋមួយនេះ គឺស្ថិតនៅទីតាំងប្រវត្តិសាស្ត្រដ៏អាថ៌កំបាំងមួយឈ្មោះថា «ស្រះដំរី»។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពីការសម្រេចសេចក្តីលើឈ្មោះ ជន់ ជួន
សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប ស្តីពីការសម្រេចសេចក្តីលើឈ្មោះ ជន់ ជួន លើករណីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្តាលឱ្យរងរបួសដល់អ្នកដទៃ ។

