
បង្គោលភ្លេីងបំភ្លឺសាធារណៈចំនួន ៣៧០ដេីម ត្រូវបានដំឡេីង រួចរាល់ និងបានដាក់ឱ្យដំណេីរការនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្ពានទឹកវិលរហូតដល់ស្ពានស្រុកពួក
ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានគិតគូរអំពីសុខសុវត្ថិភាព និងកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលតែងតែធ្វេីដំណេីរនិងឆ្លងកាត់នាពេលយប់ ឯកឧត្តមបានចាត់ឱ្យក្រុមការងារបច្ចេកទេសដំឡេីងភ្លេីងបំភ្លឺសាធារណៈសងខាងផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្ពានទឹកវិលរហូតដល់ស្ពានស្រុកពួក ដែមានចម្ងាយ ៧,៥គីឡូម៉ែត្រ ប្រេីប្រាស់បង្គោលភ្លេីងចំនួន ៣៧០ដេីមរួចរាល់ និងបានដាក់ឱ្យដំណេីរការបំភ្លឺផ្លូវសាធារណៈផងដែរ។ សូមបញ្ជាក់ថា កាតដំឡេីងភ្លេីងបំភ្លឺសាធារណៈសងខាងផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្ពានទឹកវិលរហូតដល់ស្ពានស្រុកពួកនេះ ជាជំហានទី ១ ហេីយជំហានបន្ទាប់រដ្ឋបាលខេត្តនឹងបន្តរហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងជំហានបន្ទាប់ៗពីស្រុកប្រាសាទបាគរហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ៕











