ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ប្រាសាទបាភួនបង្ហាញសម្រស់យ៉ាងស្រស់ស្អាតនារដូវកាលបៃតង
ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ។ ប្រាសាទនេះមានឈ្មោះដើមហៅថា “ត្រីភូវនចូនាមណី” ដែលក្រោយមកឈ្មោះនេះនៅសល់តែពាក្យភូវុនក្លាយជាភុន ឬភួនវិញ ពាក្យភុវនមានន័យថា” អ្នកដែលគ្រប់គ្រងលើភពទាំងបី”។ នៅចំពីមុខតួរបស់ប្រាសាទបែរទៅទិសខាងកើត មានស្ពានដើរចូលប្រវែង ២០០ម៉ែត្រ x ២.៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន ៥៤៧ដើម រៀបយ៉ាងស្មើស្ពាននេះកសាងឡើងដើម្បីជាតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។ នៅខាងឆ្វេងដៃស្ពាន មានស្រះមួយមានទំហំ ៣៧ម៉ែត្រx២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។
ប្រាសាទនេះជាពីរ៉ាមីតដ៏ធំមួយកំពស់៣៥ម៉ែត្រ ដែលចែកចេញបីថ្នាក់ ហើយដែលព្រះបាទឧទយាទិត្យវរ្ម័នទី២សាងឡើងនៅស.វ.ទី១១ ដើម្បីតម្កល់លិង្គមួយនៅជាន់លើបង្អស់។ អ្នកជំនាញធំៗដែលធ្លាប់បានស្រោចស្រង់ប្រាសាទនេះក្នុងលក្ខណៈជាសង្គ្រោះបន្ទាន់ក្តី ឬជួសជុលក្នុងបំណងឲ្យបានយូរអង្វែងនៅតាមទីដែលរលំខ្លះក្តី សុទ្ធសឹងយល់ស្របគ្នាថាវិស្វកម្មដែលប្រើក្នុងការកសាងប្រាសាទជាលើកដំបូងមានខ្ចោះដោយសារគិតមិនដល់តាំងពីដើមទី។


ព័ត៌មានជាតិ
មន្ទីរកិច្ចការនារីខេត្តសៀមរាប៖ ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីត្រូវឈរលើ “ភាពអង់អាច សមត្ថភាព និងសកម្មភាព” ដែលចាប់ផ្ដើមពីខ្លួនឯង គ្រួសារនិងសហគមន៍
នៅពេលដែលក្មេងស្រីបានបណ្ដុះភាពជាអ្នកដឹកនាំកាន់តែច្រើន ពួកគេនឹងមានជំនឿជឿជាក់លើខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រឈមមុខដោះស្រាយបញ្ហា និងមានភាពធន់ទៅនឹងវិបត្តិផ្សេងៗ មានន័យថា “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីគឺសំដៅលើភាពអង់អាច មានសមត្ថភាព សកម្មភាព សម្លេង និងឥទ្ធិពលដែលក្មេងស្រីមាននៅក្នុងការដឹកនាំដោយចាប់ផ្ដើមពីខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម”។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តនឹងរៀបចំពិធីហែក្បួន ដេីម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦
កម្មវិធីហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយចេញដំណើរពីបរិវេណសាលាខេត្តសៀមរាប និងបញ្ចប់នៅគោលដៅដដែល។ ក្នុងន័យនេះ សូមសាធារណជនអញ្ជើញចូលរួមអបអរសាទរដល់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូប្រចាំខេត្តសៀមរាប ឱ្យមានភាពអធិកអធមតាមតម្រាយផ្លូវដូចមានជូនភ្ជាប់។


មាតិកា
សម្រស់ដ៏អស្ចារ្យនៃ ប្រាសាទបន្ទាយសំរ៉ែ នារដូវបៃតង កំពុងបង្ហាញខ្លួនយ៉ាងស្រស់ត្រកាល ក្រោមម្លប់ធម្មជាតិខៀវស្រងាត់
ប្រាសាទបន្ទាយសំរ៉ែត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀម ដែលយើងនិងឃើញជញ្ជាំងរបស់សាលវែងព័ន្ធជុំវិញដោយខ្ពស់សន្លឹម និងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀម ហើយដំបូលរបស់សាលវែងព័ន្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលខេត្ត បានចាត់ក្រុមការងារបច្ចេកទេសបន្តដំឡើងភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ដែលមានបញ្ហាគ្រោះថ្នាក់ញឹកញាប់ ដេីម្បីបញ្ចប់ទាំង៩ទីតាំង
បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសិក្សាឃេីញថាតំបន់ផ្លូវបំបែកក្នុងក្រុងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ព្រមទាំងមានការយកចិត្តទកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបំបែកសំខាន់ៗ តទៀត ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត បន្តដំឡើងភ្លេីងសញ្ញាពណ៌លឿង ភ្លឹបភ្លែត(បន្ថយល្បឿន ហេីយប្រុងប្រយ័ត្ន) និងស្លាកសញ្ញាចរាចរណ៍ចំនួន ៣ទីតាំងបន្ថែមទៀត នៅលេីកំណាត់ផ្លូវក្នុងក្រុងរួមមាន :
១-ផ្លូវប្រសព្វរវាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព និងផ្លូវ២៨មិថុនា (ផ្លូវខេត្ត២៦ ៣២ ឬផ្លូវបំបែកទ្រៀក)
២-ផ្លូវប្រសព្វរវាងផ្លូវ១០មករា និងផ្លូវសាលាខៀវ (ផ្លូវបំបែកសង្កាត់សាលាកំរេីក)
៣-ផ្លូវប្រសព្វរវាងវិថីសម្តេចសង្ឃរាជ ទេព វង្ស និងពោធិ៍កំបោ (ខាងលិចស្ទឹង) និងអាចារ្យស្វា(ខាងកេីតស្ទឹង)


មាតិកា
គ្រូបង្រៀននៅវិទ្យាល័យបន្ទាយស្រី ណែនាំដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យចូលរួមតាមដានតែព័ត៌មានពិតដែលចេញពីស្ថាប័នរដ្ឋ ដើម្បីចៀសវាងព័ត៌មានមិនពិតដែលបង្កផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ឱ្យមានប្រសិទ្ធភាព សូមឱ្យសាធារណជនទាំងអស់ ត្រូវអនុវត្តគោលការណ៍ «ផ្អាក និងគិត»៖ នៅពេលទទួលបានព័ត៌មានប្លែកៗ កុំជឿភ្លាមៗតាមអារម្មណ៍ ឬការរំជើបរំជួល។ ត្រូវផ្អាក និងពិចារណាឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តចែកចាយបន្ត។ កុំចែកចាយ (Share) ព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយជាអ្នកចម្លង «មេរោគនៃព័ត៌មានក្លែងក្លាយ» ទៅកាន់អ្នកដទៃ។ ទី៣.ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះព័ត៌មានដែលហូរចូល និងដាច់ខាតមិនត្រូវចុចលើតំណភ្ជាប់ (Link) ចម្លែក ឬខ្លឹមសារដែលមានភាពទាក់ទាញហួសហេតុ ដើម្បីការពារសុវត្ថិភាពសន្តិសុខទិន្នន័យផ្ទាល់ខ្លួន។


សេចក្ដីជូនដំណឹង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង អំពីភាពរាំងស្ងួត ក្នុងខេត្តសៀមរាប
យោងតាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ ព្រមទាំងទិន្នន័យឧតុនិយមបច្ចុប្បន្ន មន្ទីរ ធនធានទឹក និងឧតុនិយមខេត្តសៀមរាប សូមជម្រាបជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធឱ្យបានជ្រាបថា៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូត El Niño បានធ្វើឱ្យ ខ្យល់មូសុងនិរតីនិងថយចុះ លក្ខណៈបែបនេះធ្វើឱ្យបរិមាណទឹកភ្លៀងនៅខេត្តសៀមរាប ថមថយ មានកម្រិត ទាបជាងកម្រិតមធ្យមច្រើនឆ្នាំ។ ទាំងនេះ អាចប្រឈមនឹងស្ថានភាពខ្វះទឹក និងគ្រោះរាំងស្ងួតពីកម្រិតស្រាល ទៅខ្លាំង។


ព័ត៌មានជាតិ
កសិករក្នុងស្រុកសូទ្រនិគម ចែករំលែកបទពិសោធន៍ពីការដាំម្រះពូជ «កូនជ្រូក» លើដីទំនេរជុំវិញផ្ទះ អាចប្រមូលផលបានរហូតដល់ ៣តោនក្នុងមួយរដូវ
លោក វ៉ាង វុន ដែលជាប្រជាកសិករម្នាក់រស់នៅក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះទាញប្រយោជន៍ពីផ្ទៃដីទំនេរជុំវិញផ្ទះ មកដាំដំណាំរួមផ្សំផ្សេងៗ ជាពិសេសគឺដំណាំម្រះ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់ជួយទ្រទ្រង់ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ នៅពេលទំនេរពីការងារស្នូលប្រចាំថ្ងៃ។


មាតិកា
ទិដ្ឋភាពរបស់ប្រជាពលរដ្ឋ និង អាជីវករនៅផ្សាររលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ប្រសិនបើលោកអ្នកចង់ស្គាល់រសជាតិជីវិតដ៏សាមញ្ញរបស់ប្រជាជនក្នុងសហគមន៍បងប្អូនកុំភ្លេចណា ផ្សាររលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប


មាតិកា
ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តសៀមរាប បង្ហាញពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្មឌីជីថល ជាពិសេសសម្រាប់យុវជន ដើម្បីជាខែលការពារខ្លួនពីព័ត៌មានក្លែងក្លាយ (Fake News) ដែលកំពុងចរាចរលើបណ្តាញសង្គម
ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តសៀមរាប បង្ហាញពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្មឌីជីថល ជាពិសេសសម្រាប់យុវជន ដើម្បីជាខែលការពារខ្លួនពីព័ត៌មានក្លែងក្លាយ (Fake News) ដែលកំពុងចរាចរលើបណ្តាញសង្គម


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យយុវជនត្រូវក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្ដាញសង្គមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ ប៉ុន្តែវាក៏បានបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរផងដែរ នោះគឺការរីករាលដាលនៃ «ព័ត៌មានក្លែងក្លាយ» ដែលកំពុងគំរាមកំហែងដល់សន្តិសុខសង្គម។


មាតិកា
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចាត់ទុកយុវជនគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដ៏មានប្រសិទ្ធភាព ដើម្បីឱ្យសហគមន៍ មានសុវត្ថិភាពព័ត៌មាន និងកាន់តែរីកចម្រើន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចាត់ទុកយុវជនគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដ៏មានប្រសិទ្ធភាព ដើម្បីឱ្យសហគមន៍ មានសុវត្ថិភាពព័ត៌មាន និងកាន់តែរីកចម្រើន


ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះជួយជួសជុលលំនៅឋាន ជូនគ្រួសារវីរកងទ័ពដែលរងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់គោកចក
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦នេះ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ជួយជួសជុលផ្ទះជូនគ្រួសារវីរកងទ័ពមួយគ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យកាលពីពេលកន្លងទៅ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប។

