
គ្រូបង្រៀននៅវិទ្យាល័យបន្ទាយស្រី ណែនាំដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យចូលរួមតាមដានតែព័ត៌មានពិតដែលចេញពីស្ថាប័នរដ្ឋ ដើម្បីចៀសវាងព័ត៌មានមិនពិតដែលបង្កផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ឱ្យមានប្រសិទ្ធភាព សូមឱ្យសាធារណជនទាំងអស់ ត្រូវអនុវត្តគោលការណ៍ «ផ្អាក និងគិត»៖ នៅពេលទទួលបានព័ត៌មានប្លែកៗ កុំជឿភ្លាមៗតាមអារម្មណ៍ ឬការរំជើបរំជួល។ ត្រូវផ្អាក និងពិចារណាឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តចែកចាយបន្ត។ កុំចែកចាយ (Share) ព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យក្លាយជាអ្នកចម្លង «មេរោគនៃព័ត៌មានក្លែងក្លាយ» ទៅកាន់អ្នកដទៃ។ ទី៣.ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះព័ត៌មានដែលហូរចូល និងដាច់ខាតមិនត្រូវចុចលើតំណភ្ជាប់ (Link) ចម្លែក ឬខ្លឹមសារដែលមានភាពទាក់ទាញហួសហេតុ ដើម្បីការពារសុវត្ថិភាពសន្តិសុខទិន្នន័យផ្ទាល់ខ្លួន។










