ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវ ៥ខ្សែ ក្នុងឃុំកែវពណ៌ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវដីសក្រាលគ្រួសធម្មជាតិ ៥ខ្សែ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។


មាតិកា
សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រី ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ
សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រី ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងឃុំតាសៀម និងឃុំខ្នងភ្នំ នៃស្រុកស្វាយលើ
វាគ្មិនចូលរួមផ្ទាល់៖ លោក ឈឿន តាំង មេឃុំខ្នងភ្នំ
វាគ្មិនចូលរួមផ្ទាល់៖ លោក ហឿន សុខ មេឃុំតាសៀម
ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦


មាតិកា
ហេតុផលមួយចំនួន ដែលប្រជាកសិករប្រមាណជា៧០% នៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបន្តប្រកបរបរដាំដំណាំ «ស្លឹកគូឆាយ» តាំងពីដូនតាមក។
ហេតុផលមួយចំនួន ដែលប្រជាកសិករប្រមាណជា៧០% នៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបន្តប្រកបរបរដាំដំណាំ «ស្លឹកគូឆាយ» តាំងពីដូនតាមក។


មាតិកា
សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បង្ហាញការយល់ដឹងពីពិធីបិទស្ទីគ័រជានិមិត្តរូបក្នុង យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំនាន់ទី២
សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បង្ហាញការយល់ដឹងពីពិធីបិទស្ទីគ័រជានិមិត្តរូបក្នុង យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំនាន់ទី២ ព្រមទាំងអំពាវនាវឱ្យយុវជនទាំងអស់ ផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងចែករំលែក


ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលស្រុកស្រីស្នំ បន្ដការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
ថ្លែងក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និង ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ មានប្រសាសន៍ថា អធិការដ្ឋាននគរបាលស្រុក បាននិងកំពុងបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីបង្កើនសន្ដិសុខសណ្ដាប់ធ្នាប់ និង ផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


មាតិកា
ដំណាំ «ជីនាងវង» កំពុងក្លាយជាដំណាំដ៏សំខាន់របស់កសិករនៅសង្កាត់ជ្រាវ ដំណាំនេះងាយស្រួលដាំ ប្រើពេលវេលាតិច ចំណាយដើមទុនទាប និងមានតម្រូវការទីផ្សារទូលាយ ធ្វើឱ្យកសិករអាចរកចំណូលបានជាមធ្យម ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលជួយឱ្យជីវភាពគ្រួសារកាន់តែធូរធារ។
ដំណាំ «ជីនាងវង» កំពុងក្លាយជាដំណាំដ៏សំខាន់របស់កសិករនៅសង្កាត់ជ្រាវ ដំណាំនេះងាយស្រួលដាំ ប្រើពេលវេលាតិច ចំណាយដើមទុនទាប និងមានតម្រូវការទីផ្សារទូលាយ ធ្វើឱ្យកសិករអាចរកចំណូលបានជាមធ្យម ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលជួយឱ្យជីវភាពគ្រួសារកាន់តែធូរធារ។
រូបភាពដោយ ៖ លោក កែស វុត្ថា


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប៖ កិច្ចសហការគ្រប់ភាគីជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងជួញដូរទំនិញខុសច្បាប់ក្នុងវិស័យទេសចរណ៍
វិស័យទេសចរណ៍ និងការងារជួញដូរ គឺជាកត្តាមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ស្របពេលដែលពិភពលោកកំពុងមានការវិវត្តយ៉ាងលឿនរហ័ស ហើយសកម្មភាពជួញដូរមិនត្រឹមតែប្រព្រឹត្តឡើងតាមរយៈការជួញដូរដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លងកាត់ប្រព័ន្ធអនឡាញ (Online) ផងដែរ ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយល់ដឹង និងតាមដានឱ្យបានស៊ីជម្រៅពីបញ្ហានេះ។


មាតិកា
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី១០២ ជូនគ្រួសារវីរកងទ័ពងាយរងគ្រោះបំផុត និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ៥៥គ្រួសារ ក្នុងស្រុកសូទ្រនិគម
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១០២ ជូនដល់គ្រួសារវីរកងទ័ព ឈ្មោះ សេង យ៉ិន អាយុ៣៧ឆ្នាំ ជាស្រ្តីមេម៉ាយ ដែលជាស្វាមីជាវីរកងទ័ពបានពលី មានកូន៤នាក់ រស់នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម។


មាតិកា
សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រីបង្ហាញអំពីការប្តេជ្ញាចិត្ត និងជំរុញលើកទឹកចិត្តបន្ថែមឱ្យបណ្តាមិត្តយុវវ័យចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រីបង្ហាញអំពីការប្តេជ្ញាចិត្ត និងជំរុញលើកទឹកចិត្តបន្ថែមឱ្យបណ្តាមិត្តយុវវ័យចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ


ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ
ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគត ជាពិសេសគឺក្នុងពេលដែលកម្ពុជាបន្តបោះជំហានឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមនឹងវិស័យឯកជន ចូលរួមបំផុសចលនាកីឡាមហាជន ដើម្បីសុខភាព និងលើកកម្ពស់សាមគ្គីភាព
អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងវិស័យឯកជនទាំងអស់ ឱ្យចូលរួមបំផុសចលនាកីឡានៅទូទាំងខេត្តឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងជួយឱ្យមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋមានកាយសម្បទារឹងមាំ ជៀសឆ្ងាយពីជំងឺ និងគ្រឿងញៀន ជាពិសេសជួយពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហការការងារតាមរយៈសកម្មភាពកីឡារួមគ្នាផងដែរ។


ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះជួយក្រុងរុនតាឯកតេជោសែន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យបួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន រួមមានវត្តចៅស្រីវិបុលកេរ្តិ៍ វត្តកោះកែវមុន្នីរង្សី និងវត្តព្រះខ័ណសែនជ័យ។

