
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី១០២ ជូនគ្រួសារវីរកងទ័ពងាយរងគ្រោះបំផុត និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ៥៥គ្រួសារ ក្នុងស្រុកសូទ្រនិគម
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១០២ ជូនដល់គ្រួសារវីរកងទ័ព ឈ្មោះ សេង យ៉ិន អាយុ៣៧ឆ្នាំ ជាស្រ្តីមេម៉ាយ ដែលជាស្វាមីជាវីរកងទ័ពបានពលី មានកូន៤នាក់ រស់នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម។










