
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមនឹងវិស័យឯកជន ចូលរួមបំផុសចលនាកីឡាមហាជន ដើម្បីសុខភាព និងលើកកម្ពស់សាមគ្គីភាព
អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងវិស័យឯកជនទាំងអស់ ឱ្យចូលរួមបំផុសចលនាកីឡានៅទូទាំងខេត្តឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងជួយឱ្យមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋមានកាយសម្បទារឹងមាំ ជៀសឆ្ងាយពីជំងឺ និងគ្រឿងញៀន ជាពិសេសជួយពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហការការងារតាមរយៈសកម្មភាពកីឡារួមគ្នាផងដែរ។










