ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តសៀមរាប: ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះដ៏សំខាន់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០
ការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណទី១ និងជាអាទិភាពគន្លឹះដ៏សំខាន់បំផុត ក្នុងចំណោមបញ្ចកោណទាំង៥ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសប្រទេសជាតិឱ្យឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ខិតខំពង្រឹងសមត្ថភាព និងប្រកួតប្រជែងប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងគោរពក្រមសីលធម៌កីឡា
ថ្លែងបើកការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ “ក្រុងអង្គរ” ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំការប្រកួតកីឡាវាយសីនាពេលនេះ គឺជាព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់កីឡា និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀនព្រមទាំងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។


ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងលើកទិសដៅអនុវត្តបន្ត
នៅព្រឹកថ្ងៃទី២៣ ខែតុលា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រាសាទបាគង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រយៈពេល៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយកិច្ចប្រជុំនេះមានការដឹកនាំពី លោកជំទាវ តឹករ៉េត កំរ៉ង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបាគង។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិស័យសុខាភិបាលទាំងអស់ ត្រូវបំពេញការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនួលខុសត្រូវ
ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ “បច្ចុប្បន្នភាពជំងឺកុមារ ៧” នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជន ឱ្យយកចិត្តទុកដាក់ស្វ័យសិក្សាដោយខ្លួនឯងជាប្រចាំ និងចូលរួមក្នុងការស្រាវជ្រាវនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវា។


ព័ត៌មានជាតិ
គ្រួសារមានបណ្ណសមធម៌ក្នុងក្រុងរុនតាឯកតេជោសែន ទទួលបានការគាំទ្រពីគម្រោង EMPOWER លើការចិញ្ចឹមសត្វ និងដាំបន្លែក្នុងផ្ទះសំណាញ់
គ្រួសារដែលមានបណ្ណសមធម៌ ក្រ១ និងក្រ២ រស់នៅក្រុងរុនតាឯកតេជោសែន ចំនួន ១ ៣៩៣គ្រួសារ ទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) លើការចិញ្ចឹមមាន់ ចិញ្ចឹមចង្រិត ដាំបន្លែក្នុងផ្ទះសំណាញ់ និងបណ្ដុះផ្សិត ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងកសិកម្ម ក្នុងគោលដៅជួយគាំទ្រដល់គ្រួសារកសិករក្រីក្រ ឱ្យមានមុខរបរកសិកម្មសមស្របទៅនឹងសក្តានុពលក្នុងមូលដ្ឋាន ពង្រឹងសមត្ថភាពផលិតកម្ម បង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់(EMPOWER) នៅខេត្តសៀមរាប
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប អមដំណើរដោយលោកអភិបាលរងស្រុកស្វាយលើ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំបានអញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង (EMPOWER) នៅស្រុកស្វាយលើ ខេត្តសៀមរាប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាចុងខែតុលានេះ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋយកមកដោះស្រាយ
រដ្ឋបាលខេត្តសៀមរាប ត្រៀមនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត តាមបណ្ដាក្រុងស្រុកទាំង១៣ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ចុងខែវិច្ឆិកា ខាងមុខនេះ
ដើម្បីជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ស្ដាប់ និងប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋយកមកដោះស្រាយ ក្នុងន័យដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ព័ត៌មានជាតិ
វិទ្យាស្ថាន INCRETI នៃប្រទេសវៀតណាម ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការក្នុងខេត្តសៀមរាប
វិទ្យាស្ថានសហប្រតិបត្តិការ ស្រាវជ្រាវ និងបណ្តុះបណ្តាលអន្តរជាតិ (INCRETI) នៃសាកលវិទ្យាល័យ តុន ឌុច ថាង (Ton Duc Thang University) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសពីការប្ដេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំកម្ពុជា តាមរយៈការរៀបចំផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការក្នុងខេត្តសៀមរាប ដើម្បីទៅសិក្សាបន្តលើជំនាញសំខាន់ៗនៅប្រទេសវៀតណាម។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងប្រព័ន្ធតាមដាន និងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព
ក្នុងឱកាសកិច្ចប្រជុំប្រចាំត្រីមាស ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ផ.អ.៥ ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារគណៈកម្មាធិការ បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃលទ្ធផលការងារ ដោយធានាឱ្យមានការប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។


ព័ត៌មានជាតិ
មន្រ្តីជំនាញសុខាភិបាល ជំរុញឱ្យមានការស្វែងយល់ពីវិធីទប់ស្កាត់ និងវិធានការការពារខ្លួនពីជំងឺផ្ដាសាយធំ ដើម្បីសុខភាពសហគមន៍
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត តាន់ វាសនា ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានពន្យល់ថា ជំងឺផ្ដាសាយធំ ជាជំងឺឆ្លងផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស អាំងភ្លុយអង់ហ្សា ( Influenza Virus ) វីរុសនេះមាន ៣ ប្រភេទសំខាន់ៗ គឺ A, B និង C ប៉ុន្តែប្រភេទ A និង B គឺជាប្រភពចម្បងដែលឆ្លងលឿន និងបង្កភាពធ្ងន់ធ្ងរខ្លាំងលើមនុស្ស ។


ព័ត៌មានជាតិ
មន្រ្តីសង្គមស៊ីវិល លើកឡើងថា ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ជាកម្លាំងចលករជំរុញឱ្យស្ត្រី និងក្មេងស្រីហ៊ានធ្វើការសម្រេចចិត្ត ជាពិសេសលើកិច្ចការងារក្នុងសហគមន៍
ថ្លែងនៅក្នុងកម្មវិធីយើងធ្វើបានរបស់វិទ្យុ និងទូរទស្សន៍ជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានមានប្រសាសន៌ថា កាលពីមុន ស្ត្រីភាគច្រើនជួបប្រទះនូវការភ័យខ្លាច និងមិនសូវហ៊ានចូលរួមក្នុងកិច្ចការសង្គមឡើយ ដោយសារកត្តាកម្រិតវប្បធម៌ និងការអប់រំនៅមានកម្រិត ខណៈ បច្ចុប្បន្ននេះ ត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងអំពីផ្នត់គំនិតសង្គម និងការបង្កើតសកម្មភាពជាក់ស្តែងឱ្យស្ត្រីបានចូលរួមដោយផ្ទាល់ កត្តាទាំងនេះបានជំរុញឱ្យស្ត្រីកាន់តែមានភាពក្លាហាន អភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនជាប្រចាំ ដោយមិនត្រឹមតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍសង្គមទៀតផង។


ព័ត៌មានជាតិ
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដាក់ដំណើរការគម្រោងទំហំថវិកាប្រមាណ ១លានដុល្លារ ដើម្បីពង្រឹងភាពធន់សហគមន៍ និងសុវត្ថិភាពលំនៅឋាន នៅខេត្តសៀមរាប
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០៦នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការនូវគម្រោងរយៈពេល ៤ឆ្នាំ ស្តីពី «ពង្រឹងភាពធន់សហគមន៍ តាមរយៈការលើកកម្ពស់សុវត្ថិភាពលំនៅឋាន ជីវភាព និងនវានុវត្តន៍» ក្នុងទំហំថវិកាប្រមាណ ១លានដុល្លារអាមេរិក ដើម្បីជួយដល់គ្រួសារងាយរងគ្រោះបំផុតក្នុងភូមិគោលដៅចំនួន៥ នៃខេត្តសៀមរាប ឱ្យទទួលបានលំនៅឋានមានសុវត្ថិភាព ទឹកស្អាត អនាម័យ និងជីវភាពល្អប្រសើរ ព្រមទាំងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ ដែលគម្រោងនេះ ទទួលបានការឧបត្ថម្ភសប្បុរសធម៌ពី Scot and Keely Sellers ដោយត្រូវអនុវត្តចាប់ពី ថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។


ព័ត៌មានជាតិ
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ
ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត នៅតែបន្តជាអាទិភាពស្នូលរបស់សមាគម ប៉ុន្តែសក្ដានុពលនៃការអនុវត្តការងារនេះ គឺត្រូវអាស្រ័យលើកត្តាធនធានរបស់សមាគមផ្ទាល់ផងដែរ ខណៈបច្ចុប្បន្នសមាគមមានប្រភពចំណូលតែមួយគត់ គឺបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំក្នុងអត្រា ០.៣% ប៉ុណ្ណោះ ដែលចំនួននេះនៅមានកម្រិតទាបនៅឡើយ និងមិនទាន់ឆ្លើយតបបានពេញលេញទៅនឹងតម្រូវការជាក់ស្ដែងក្នុងការពង្រឹងសមត្ថភាពឱ្យបានទូលំទូលាយនោះទេ។

