
មន្ទីរអប់រំខេត្តសៀមរាប: ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះដ៏សំខាន់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០
ការអភិវឌ្ឍមូលធនមនុស្ស គឺជាបញ្ចកោណទី១ និងជាអាទិភាពគន្លឹះដ៏សំខាន់បំផុត ក្នុងចំណោមបញ្ចកោណទាំង៥ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសប្រទេសជាតិឱ្យឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។







