
គ្រួសារមានបណ្ណសមធម៌ក្នុងក្រុងរុនតាឯកតេជោសែន ទទួលបានការគាំទ្រពីគម្រោង EMPOWER លើការចិញ្ចឹមសត្វ និងដាំបន្លែក្នុងផ្ទះសំណាញ់
គ្រួសារដែលមានបណ្ណសមធម៌ ក្រ១ និងក្រ២ រស់នៅក្រុងរុនតាឯកតេជោសែន ចំនួន ១ ៣៩៣គ្រួសារ ទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) លើការចិញ្ចឹមមាន់ ចិញ្ចឹមចង្រិត ដាំបន្លែក្នុងផ្ទះសំណាញ់ និងបណ្ដុះផ្សិត ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងកសិកម្ម ក្នុងគោលដៅជួយគាំទ្រដល់គ្រួសារកសិករក្រីក្រ ឱ្យមានមុខរបរកសិកម្មសមស្របទៅនឹងសក្តានុពលក្នុងមូលដ្ឋាន ពង្រឹងសមត្ថភាពផលិតកម្ម បង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ។







