ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំមន្ត្រីជំនាញពង្រឹងការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ និងសិប្បកម្មផលិតចំណីរអាហារ ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានផ្ដល់ណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មប្រេងឥន្ធនៈ និងសិប្បកម្ម សហគ្រាសផលិតផលនានា ដើម្បីការពារផលប្រយោជន៍ និងសុខភាពរបស់ប្រជាពលរដ្ឋ។


ព័ត៌មានជាតិ
មន្ទីរអធិការកិច្ចខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រើប្រាស់ App NoDrug រាយការណ៍បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន
ថ្លែងបិទពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកក្រឡាញ់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានលើកឡើងថាប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបានសង្កេតឃើញ ឬសង្ស័យថាកូនចៅ អ្នកស្គាល់គ្នា ឬមិត្តភក្កិ មានការប្រព្រឹត្ត ពាក់ព័ន្ធ ប្រើប្រាស់ រក្សាទុក ឬជួញដូរគ្រឿងញៀន សូមប្រញាប់ធ្វើការរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធីទូរស័ព្ទដៃ "App NoDrug" កម្មវិធីនេះអាចឱ្យបងប្អូនប្រើប្រាស់ផ្ញើព័ត៌មាន រូបភាព ឬទីតាំងសង្ស័យទៅកាន់សមត្ថកិច្ចជំនាញបានភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចមានវិធានការចុះអន្តរាគមន៍ អប់រំ និងកែប្រែពួកគេឡើងវិញ។


ព័ត៌មានជាតិ
មន្ទីរអធិការកិច្ចខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រើប្រាស់ App NoDrug រាយការណ៍បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន
ថ្លែងបិទពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកក្រឡាញ់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានលើកឡើងថាប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបានសង្កេតឃើញ ឬសង្ស័យថាកូនចៅ អ្នកស្គាល់គ្នា ឬមិត្តភក្កិ មានការប្រព្រឹត្ត ពាក់ព័ន្ធ ប្រើប្រាស់ រក្សាទុក ឬជួញដូរគ្រឿងញៀន សូមប្រញាប់ធ្វើការរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធីទូរស័ព្ទដៃ "App NoDrug" កម្មវិធីនេះអាចឱ្យបងប្អូនប្រើប្រាស់ផ្ញើព័ត៌មាន រូបភាព ឬទីតាំងសង្ស័យទៅកាន់សមត្ថកិច្ចជំនាញបានភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចមានវិធានការចុះអន្តរាគមន៍ អប់រំ និងកែប្រែពួកគេឡើងវិញ។


ព័ត៌មានជាតិ
អាវុធហត្ថខេត្តសៀមរាប បិទផ្សាយបញ្ជីឈ្មោះបេក្ខជនជាប់ជាស្ថាពរ ១៤៩នាក់ និងបម្រុង ១៥នាក់ ក្នុងការជ្រើសរើសយោធិនថ្មី
អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាសបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលមានគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាពរចំនួន ១៤៩នាក់ និងបេក្ខជនជាប់ត្រៀមបម្រុងចំនួន ១៥នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


ព័ត៌មានជាតិ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប
សំណួរ និងសំណូមពរចំនួន១៤ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាល និងផ្ដល់អំណោយជូនដល់កីឡាករកីឡាការិនី នៃសមាគមជនពិការអង្គរ
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កីឡាករ កីឡាការិនីបាល់ទះអង្គុយជនពិការ នៃសមាគមជនពិការអង្គរ (ស.ជ.អ) ចំនួន ៣៦នាក់ ដែលមានស្នាក់ការស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ត្រៀមអនុវត្តវិធានការតឹងរ៉ឹង ចំពោះការយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន
រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការពង្រឹងវិធានការច្បាប់យ៉ាងតឹងរ៉ឹង និងជាក់លាក់លើក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនទេសចរណ៍ និងប្រជាពលរដ្ឋមួយចំនួន ដែលបានយកទីតាំងសាធារណៈ និងចំណតស្ងាត់ៗ មកប្រើប្រាស់ជាប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងកិត្តិនាមរបស់ខេត្ត។


ព័ត៌មានជាតិ
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានគណនេយ្យជាតិនៃវិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តសៀមរាប ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយឱ្យអ្នកពាក់ព័ន្ធបានដឹងពីទំហំសេដ្ឋកិច្ច និងកម្រិតជីវភាពជាក់ស្ដែងរបស់ខេត្ត ផ្តល់ទិន្នន័យផ្លូវការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ចំគោលដៅ បង្ហាញសក្ដានុពលសេដ្ឋកិច្ចខេត្ត ដើម្បីទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានស្ថិតិផ្លូវការជូនវិស័យរដ្ឋ ឯកជន និងសាធារណជនយកទៅប្រើប្រាស់។


ព័ត៌មានជាតិ
ប្រតិភូសារព័ត៌មានជាតិ និងអន្តរជាតិចុះទស្សនកិច្ចសិក្សាពីសមិទ្ធផលក្នុងអគារសន្តិភាព ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅខេត្តសៀមរាប
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក យ៉ូនេហ្សាវ៉ា អាតស៊ូស៊ី ប្រធានការិយាល័យស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានដឹកនាំប្រតិភូសារព័ត៌មាន (ODA Press Tour) វិទ្យុ ទូរទស្សន៍ និងកាសែតមកពីអង្គភាពផ្សេងៗប្រមាណ ២០នាក់ ធ្វើទស្សនកិច្ចសិក្សាអំពីសមិទ្ធផលនានា និងវឌ្ឍនភាពនៃការសាងសង់អគារសន្តិភាព ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។


ព័ត៌មានជាតិ
ឪពុក-ម្តាយ និងអាណាព្យាបាលរបស់យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា មានការសប្បាយចិត្ត និងមានមោទនាភាពចំពោះកូនៗដែលបានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ដែលត្រូវចេញទៅសាលាហ្វឹកហ្វឺន
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្អូនៗជាយុវជនស្ម័គ្រចិត្ត ចូលរួមបំពេញកាតព្វកិច្ចយោធា ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ និងរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលត្រូវចេញដំណើរទៅសាលាហ្វឹកហ្វឺន។


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅទី៤ ស្រុកអង្គរជុំ ដើម្បីប្រមូលក្ដីកង្វល់ និងដោះស្រាយជូនប្រជាពលរដ្ឋ
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅទី៤ ស្រុកអង្គរជុំ នៅបរិវេណវត្ដឥន្ទរង្សីពោធិ៍ញាណ ដើម្បីប្រមូលក្ដីកង្វល់ និងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សា និងដោះស្រាយ ក្នុងន័យជំរុញការការអភិវឌ្ឍ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ជំរុញសិស្សានុសិស្សក្នុងសហគមន៍ឥស្លាមឱ្យខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម
ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសាសនាឥស្លាមខេត្តសៀមរាប បានជំរុញដល់សិស្សានុសិស្សក្នុងសហគមន៍ឥស្លាម ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ និងជាពលរដ្ឋល្អ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាជាលើកទី៣ ជាមួយបងប្អូនអ្នកបើករ៉ឺម៉កកង់បី ក្នុងក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ចំណាន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាជាលើកទី៣ លើការងារមួយចំនួនជាមួយបងប្អូនអ្នករត់រ៉ឺម៉កកង់បី និងឡានដឹកអ្នកដំណើរ ដើម្បីបន្តស្ដាប់បញ្ហាប្រឈម និងជាធាតុចូល ក្នុងការបន្តការដោះស្រាយជូនពួកគាត់ ដោយកិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។

