ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប


ព័ត៌មានជាតិ
សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៨ (8th ACCSM+3) ដែលធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦។


ព័ត៌មានជាតិ
កម្ពុជាជូនប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី ទស្សនាវប្បធម៌ និងសិល្បៈល្បាញល្បីនៅខេត្តសៀមរាប
កម្ពុជាជូនប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី ទស្សនាវប្បធម៌ និងសិល្បៈល្បាញល្បីនៅខេត្តសៀមរាប
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកតម្កើងបេតិកភណ្ឌវប្បធម៌អរូបិយ និងរូបិយដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង)។


ព័ត៌មានជាតិ
Siem Reap Leaders Highlight Product Quality, Standards, and Creative Packaging to Build Strong Local Brands
Siem Reap Leaders Highlight Product Quality, Standards, and Creative Packaging to Build Strong Local Brands


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ផ្តោតលើការកែលម្អវិស័យទេសចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងការជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន ដើម្បីពិភាក្សា និងផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការរៀបចំអនាម័យ សោភ័ណភាពក្រុង ការលុបបំបាត់ការសុំទានតាមតំបន់រមណីយដ្ឋាន និងការដោះស្រាយបណ្តឹងតវ៉ារបស់ពលរដ្ឋអំពីផលប៉ះពាល់សុខភាពពីកាកសំណល់ចិញ្ចឹមសត្វ, ការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន បញ្ហាចរាចរណ៍ និងការទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ ឬផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរ និងការស្នើសុំស្តារអាងទឹក និងប្រព័ន្ធស្រោចស្រព ដើម្បីធានាប្រភពទឹកសម្រាប់បង្កបង្កើនផល ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ប្រព័ន្ធឡានក្រុងអគ្គិសនី នឹងជួយប្រែក្លាយសៀមរាបជា «ទីក្រុងបៃតង និងឆ្លាតវៃ» ដើម្បីទាក់ទាញទេសចរ និងវិនិយោគិន
ប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងអគ្គិសនី នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យខេត្តសៀមរាប ក្លាយជាទីក្រុងបៃតង សំដៅទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរកាន់តែច្រើន។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប
- ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV
- National news and international news
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីយើងធ្វើបាន ក្រោមប្រធានបទ៖ ការអប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស ពីហានិភ័យនៃអំពើជួញដូរផ្លូវភេទនៅក្នុងសហគមន៍
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ទូទាំងប្រទេស ដើម្បីភាពស្អាត បៃតង និងចីរភាព
ក្រសួងបរិស្ថានបានដាក់ចេញ និងកំពុងជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ យ៉ាងសកម្មទូទាំងប្រទេស ដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យក្លាយជាប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិកម្ពុជាគ្រប់ជំនាន់។


ព័ត៌មានជាតិ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន៤ ក្នុងស្រុកបន្ទាយស្រី
ដើម្បីចូលរួមក្នុងការជួយទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សា ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំខ្នារសណ្ដាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីអារាមវត្តចំនួន៤ រួមមាន៖ វត្តប្រិយ៍ វត្តនាគខ្មៅ វត្តប្រាសាទនាគូ និងវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


ព័ត៌មានជាតិ
ប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី អញ្ជើញទស្សនកិច្ចនៅតំបន់វប្បធម៌ និងប្រវត្តិសាស្ត្របេតិកភណ្ឌអង្គរ
ក្រោយការបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្របេតិកភណ្ឌពិភពលោកអង្គរ នៃខេត្តសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលទទួលបានការឧបត្ថម្ភកសាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតក្នុងវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ត្រីនិងក្រុមការងារពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ការចុះពិនិត្យលើការរដ្ឋានសាងសង់ខាងលើបានដំណើរការសម្រេចបានចំនួន៧៥% នៃផែនការដែលបានគ្រោងទុកផងដែរ។


មាតិកា
វីដេអូ៖ ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មីនេះ
ផ្លូវស្អាត ចិត្តរីករាយ ពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មីនេះ

