ព័ត៌មានក្នុងខេត្ត

រដ្ឋបាលស្រុកអង្គរជុំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ
ព័ត៌មានជាតិ
រដ្ឋបាលស្រុកអង្គរជុំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកអង្គរជុំ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ ក្នុងគោលបំណងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីបញ្ហាអាទិភាព របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរ និងមន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋក្នុងឃុំកន្ទ្រាំង ពិនិត្យ និងស្នើសុំកែតម្រូវ
ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋក្នុងឃុំកន្ទ្រាំង ពិនិត្យ និងស្នើសុំកែតម្រូវ
នៅព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីជូនដល់ប្រជាពលរដ្ឋ ពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវ ឬជំទាស់ សម្រាប់ក្បាលដីក្នុងភូមិចំនួន៨ រួមមាន ភូមិអង្គ្រង ភូមិកន្ទ្រាំង ស្រិតខាងលិច ស្រិតខាងកើត ភូមិសូភី ត្រពាំងថ្នល់ តាត្រាវ ភូមិពង្រ ក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប និង JICA បន្តកិច្ចប្រជុំសាមញ្ញលើកទី៤ ជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និង JICA បន្តកិច្ចប្រជុំសាមញ្ញលើកទី៤ ជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបន្តបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ បើកឱកាសឱ្យរដ្ឋ និងឯកជនពិភាក្សាប្រមូលធាតុចូល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអាទិភាព ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទំនើប មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្បាលដីក្នុងភូមិចំនួន១២ នៃស្រុកក្រឡាញ់ ត្រូវបានបិទផ្សាយជាសាធារណៈ ដែលជាឱកាសចុងក្រោយសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណកម្មសិទ្ធិ
ព័ត៌មានជាតិ
ក្បាលដីក្នុងភូមិចំនួន១២ នៃស្រុកក្រឡាញ់ ត្រូវបានបិទផ្សាយជាសាធារណៈ ដែលជាឱកាសចុងក្រោយសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណកម្មសិទ្ធិ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ១៣ ៣៧៤ក្បាលដី ស្ថិតក្នុងភូមិចំនួន១២ រួមមាន៖ ភូមិត្រាំកង់ ភូមិឈូករ័ត្ន ភូមិរុន គោកត្នាត ខ្នាជោ ដំរីស្លាប់ ភូមិតាមាឃ ចន្លាស់ដៃ ព្រះលាន រលំស្វាយ កំបោរ និងភូមិដូនកាយ នៃឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបីផ្សាយជាសាធារណៈ ដែលជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ដើម្បីធានានូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិជូន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦
ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានប្រជុំផ្សព្វផ្សាយពីនីតិវិធីនៃការអនុវត្តការងាររៀបចំត្រៀមការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការស្រង់ឈ្មោះអ្នកបោះឆ្នោត និងប្រជាពលរដ្ឋរៀងរាល់ ២ខែម្តង ទាក់ទងនឹងការត្រៀមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ស្នើដល់មន្រ្ដីជំនាញពង្រឹងការចុះស្រង់ស្ថិតិពលរដ្ឋដែលគ្រប់អាយុ ដើម្បីធ្វើអត្តសញ្ញាណបណ្ណ ត្រៀមខ្លួនបោះឆ្នោតនាពេលខាងមុខ
ព័ត៌មានជាតិ
ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ស្នើដល់មន្រ្ដីជំនាញពង្រឹងការចុះស្រង់ស្ថិតិពលរដ្ឋដែលគ្រប់អាយុ ដើម្បីធ្វើអត្តសញ្ញាណបណ្ណ ត្រៀមខ្លួនបោះឆ្នោតនាពេលខាងមុខ
ឯកឧត្តម ម៉ក់ សីហា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ និងមន្រ្តីជំនាញ ចង់ស្រង់ស្ថិតិប្រជាពលរដ្ឋដែលគ្រប់អាយុ ដើម្បីធ្វើអត្តសញ្ញាណបណ្ណជូនពួកគាត់ ក្នុងការត្រៀមខ្លួនបោះឆ្នោត និងបំពេញកាតព្វកិច្ចយោធានាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមពិធីប្រគល់ស្ដម្ភរដ្ឋធម្មនុញ្ញចម្លង ពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជូនដល់បណ្ដារាជធានីខេត្ត ដើម្បីតម្កល់ទុកជាមង្គលវត្ថុគោរពច្បាប់កំពូលរបស់ជាតិ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមពិធីប្រគល់ស្ដម្ភរដ្ឋធម្មនុញ្ញចម្លង ពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជូនដល់បណ្ដារាជធានីខេត្ត ដើម្បីតម្កល់ទុកជាមង្គលវត្ថុគោរពច្បាប់កំពូលរបស់ជាតិ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលស្ដម្ភរដ្ឋធម្មនុញ្ញចម្លងជូនទៅដល់បណ្ដារាជធានីខេត្ត ដាក់តម្កល់ក្នុងសាលាខេត្ត ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ទីរផែនការខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពីការវិភាគស្ថានភាព សម្រាប់រៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៧-២០២៩
ព័ត៌មានជាតិ
មន្ទីរផែនការខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពីការវិភាគស្ថានភាព សម្រាប់រៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៧-២០២៩
រដ្ឋបាលខេត្តសៀមរាប និងមន្ទីរផែនការខេត្ត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស និងមន្ត្រីមកពីមន្ទីរអង្គភាពជុំវិញខេត្ត ស្ដីពីការវិភាគស្ថានភាពសម្រាប់រៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៧-២០២៩ ដើម្បីពង្រឹងចំណេះដឹង និងជំនាញដល់មន្ត្រី ដើម្បីធានាបាននូវការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប  ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ព័ត៌មានបឋម៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត លោក សំកុល សុចិត្រា អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ទីរ ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អាជ្ញាធរខេត្តសៀមរាប ប្រកាសដាក់ឱ្យដំណើរការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៣,៣៧៤ ក្បាលដី ស្ថិតក្នុងភូមិទាំង១២ នៃឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប
ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រកាសដាក់ឱ្យដំណើរការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៣,៣៧៤ ក្បាលដី ស្ថិតក្នុងភូមិទាំង១២ នៃឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប
ព័ត៌មានបឋម៖ អាជ្ញាធរខេត្តសៀមរាប ប្រកាសដាក់ឱ្យដំណើរការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៣,៣៧៤ ក្បាលដី ស្ថិតក្នុងភូមិទាំង១២ នៃឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក ហែន ពុទ្ធី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីអង្គភាព និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូប។ រូបភាព៖ លោក ឡៃ បញ្ញា
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គណៈកម្មការរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីលក្ខណៈប្រព័ន្ធ នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង
ព័ត៌មានជាតិ
គណៈកម្មការរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីលក្ខណៈប្រព័ន្ធ នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង
នាព្រឹកថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសហការជាមួយរដ្ឋបាលស្រុក រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ នៅបរិវេណវត្តគគីរ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដែលមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកពាក់ព័ន្ធ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងកែតម្រូវព័ត៌មានឱ្យបានត្រឹមត្រូវ មុនពេលចេញបណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋ។ ពិធីនេះដែលក្រោមអធិបតីភាពឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ៕ រូបភាព ៖ លោក ឆាន ញ្ញា
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ដំ​ណាំ​ម្រះ​ជាជ​​ម្រើ​សដ៏​ឆ្លា​ត​វៃ​ស​ម្រា​ប់​ក​សិ​ក​រ​ ​ព្រោះ​​ផ្ត​ល់​ទិ​ន្នផ​ល​ខ្ព​ស់​ ​មា​ន​ត​ម្រូ​វ​កា​រ​ទី​ផ្សា​រ​ ​និ​ង​​ត​ម្លៃល្អ​​ ជួ​​យ​​​ប​ង្កើ​ន​ចំ​ណូ​ល​​ ​និ​ង​លើ​កក​ម្ព​ស់​ជី​វ​ភា​ព​គ្រួ​សា​រ
មាតិកា

ម្រះ គឺជាដំណាំយុទ្ធសាស្ត្រមួយប្រភេទដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់កសិករ។ មិនត្រឹមតែងាយស្រួលដាំដុះ និងផ្តល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ម្រះថែមទាំងមានតម្រូវការទីផ្សារខ្ពស់ និងតម្លៃល្អ ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចគ្រួសារកសិករឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ប្រជាពលរដ្ឋនៅឃុំមានជ័យ ស្រុកប្រាសាទបាគង ទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីប្រវែងជាង ៥០០ម៉ែត្រ
មាតិកា
ប្រជាពលរដ្ឋនៅឃុំមានជ័យ ស្រុកប្រាសាទបាគង ទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីប្រវែងជាង ៥០០ម៉ែត្រ
ប្រជាពលរដ្ឋនៅឃុំមានជ័យ ស្រុកប្រាសាទបាគង ទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីប្រវែងជាង ៥០០ម៉ែត្រ ដែលរួមចំណែកសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត