
នៅក្នុងបេះដូងនៃឧទ្យានអង្គរមានប្រាសាទបុរាណមួយដែលពោរពេញដោយភាពស្ងប់ស្ងាត់និងភាពអស្ចារ្យនៃសិល្បៈស្ថាបត្យកម្មខ្មែរ នោះគឺ ប្រាសាទតាសោម
ប្រាសាទតាសោម បានកសាងឡើង នៅចុង ស.វទី១២ ដើម ស.វទី១៣ នៃគ.ស ក្នុង រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗ មានខ្លោងទ្វារចេញចូល និង សំណង់ប្រាង្គកណ្ដាលរំលេចដោយក្បាច់រចនាដ៏ច្រើន។









