ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ការចិញ្ចឹមកណ្ដូប ជាមុខរបរដែលកំពុងមានទីផ្សារខ្ពស់
លោកស្រី ម៉ែន មូលីណា រស់នៅឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ឆ្លៀតពេលពីមុខរបរជាគ្រូបង្រៀន មកចិញ្ចឹមកណ្ដូប ទទួលបានទិន្នផលខ្ពស់ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក មន់ បូរិន មរណភាពដោយគោរាពាធ
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក មន់ បូរិន មន្ត្រីមន្ទីរសុខាភិបាលខេត្ត មរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការណែនាំរបស់រាជរដ្ឋាភិបាលពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងពិនិត្យលើទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអង្គរធំ បើកកិច្ចប្រជុំស្តីពីការណែនាំរបស់រាជរដ្ឋាភិបាលពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងពិនិត្យលើទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ក់ សីហា អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការផ្តល់សេវាសុខាភិបាលប្រកប ដោយគុណភាពរបស់មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក
*វាគ្មិន៖ លោក ថោង បញ្ញាវ័ន្ត ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ របរចិញ្ចឹមជ្រូកលក្ខណៈគ្រួសាររបស់អ្នកស្រី ហ៊ិន គៅ ជួយបង្កើនចំណូលគ្រួសារ និងលើកស្ទួយកសិផលក្នុងស្រុក ខណៈកំពុងទទួលបានការគាំទ្រពីអាជ្ញាធរ
អ្នកស្រី ហ៊ិន គៅ រស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ដែលជាមុខរបរបន្ទាប់បន្សំពីការធ្វើស្រែចម្ការ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
ពីអតីតពលករ ជាប្រធានក្រុមផលិតបន្លែសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ
ពីអតីតពលករចំណាកស្រុក លោក យន់ សុផល បានក្លាយជាប្រធានក្រុមផលិតបន្លែសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចសហគមន៍


ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្រង៉ែ និងសប្បុរសជនបន្តនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនកងទ័ពជួរមុខ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរសង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើក ក្រុងសៀមរាប រួមជាមួយនឹងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិទាំង៧ នៃឃុំក្តីរុន ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពីពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ ៧៩៦ ក្បាលដី ក្នុងភូមិទាំង៧ នៃឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តក្តីរុនរង្សី។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV - National news and international news ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងឃុំស្វាយចេក និងឃុំលាងដៃ នៃស្រុកអង្គរធំ
វាគ្មិន៖ លោក គឿន កើប មេឃុំលាងដៃ
វាគ្មិន៖ លោក ឈួន ស៊ីនិត ជំទប់ទី១ឃុំស្វាយចេក
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០


មាតិកា
វីដេអូ៖ លោក ស៊ា សួន ប្រកបមុខរបរដាំផ្សិតចំបើង ដែលអាចរកចំណូលបានចន្លោះពី ១លាន ទៅ ២លានរៀលក្នុងមួយខែ
លោក ស៊ា សួន ប្រកបមុខរបរដាំផ្សិតចំបើង ដែលអាចរកចំណូលបានចន្លោះពី ១លាន ទៅ ២លានរៀលក្នុងមួយខែ


ព័ត៌មានជាតិ
ឯកសារនៃការវិនិច្ឆ័យដីធ្លីក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ខណៈអាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់ៗគ្នា
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧ ៦៩២ ក្បាលដី ស្ថិតក្នុងភូមិទាំង៦ នៃឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ដែលធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។

