
ឯកសារក្បាលដីក្នុងភូមិទាំង៧ នៃឃុំក្តីរុន ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពីពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦ ៧៩៦ ក្បាលដី ក្នុងភូមិទាំង៧ នៃឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តក្តីរុនរង្សី។










