
កិច្ចប្រជុំស្តីពីការណែនាំរបស់រាជរដ្ឋាភិបាលពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងពិនិត្យលើទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអង្គរធំ បើកកិច្ចប្រជុំស្តីពីការណែនាំរបស់រាជរដ្ឋាភិបាលពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា និងពិនិត្យលើទិន្នន័យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ត្រឹមត្រូវ និងទាន់ពេលវេលា។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ក់ សីហា អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។











