ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នៀស និងតំបន់កំពង់ភ្លុក
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងពិនិត្យស្ថានភាពទូទៅនៅតំបន់ចុងឃ្នៀស និងតំបន់កំពង់ភ្លុក ក្នុងគោលបំណងសម្រួលដល់ការរស់នៅ ជីវភាព និងការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេសាប។


ព័ត៌មានជាតិ
ព្រះវិន័យធរគណខេត្តសៀមរាប ចាត់ទុកបុណ្យកឋិនទាន ជាទានប្លែក និងវិសេសជាងគេរបស់វិស័យព្រះពុទ្ធសាសនា
បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់មួយ ដែលត្រូវបានចាត់ទុកថាជាទានមានភាពប្លែក និងវិសេសខុសប្លែកពីទានដទៃៗទៀត ទាំងពេលវេលា អានិសង្ស វត្ថុទាន និងនីតិវិធីនៃការប្រតិបត្តិ។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិចំនួន៦ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៥ ៩១២ ក្បាលដី ក្នុងភូមិបឹង ភូមិក្រសំាង ភូមិវាល ភូមិជ្រាវ ភូមិបុស្សក្រឡាញ់ និងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាឆទានភូមិវាល។


ព័ត៌មានជាតិ
ប្រពៃណី តាមទឹកក្រោយចេញព្រះវស្សា ជាទំនៀមអ្នកប៉ែកខាងក្រោមក្រុងសៀមរាប ប្រកាន់ខ្ជាប់មកដល់សព្វថ្ងៃ
ពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដែលជាពិធីប្រពៃណីមួយរបស់ប្រជាពលរដ្ឋអ្នកប៉ែកខាងក្រោមក្រុងសៀមរាប ក្នុងសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នាស់ តែងតែបន្តមកជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលចេញព្រះវស្សា និងក្រោយពេលចេញវស្សា។


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈម របស់ពលរដ្ឋក្នុងស្រុកពួក ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួក ខេត្តសៀមរាប ជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។


ព័ត៌មានជាតិ
ផ្លូវ១ខ្សែក្នុងក្រុងសៀមរាប ដែលបិទខ្ទប់ ៣០ឆ្នាំមកហើយ ត្រូវបានបើកចរាចរឡើងវិញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុង ខណៈមានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់
ក្នុងន័យរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុងសៀមរាប ផ្លូវ១ខ្សែដែលស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបិទខ្ទប់ និងសង់សំណង់រំលោភអស់រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ត្រូវបានសម្របសម្រួលបើកចរាចរឡើងវិញ ក្រោមកិច្ចដឹកនាំចុះពិនិត្យ និងបើកការដ្ឋានសាងសង់ទំលាយផ្លូវ របស់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ប្រាក់ សោភ័ណ និង អ្នកឧកញ៉ា សៀង ណាំ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏បានបង្ហាញការគាំទ្រ និងចូលរួមបើកផ្លូវនេះ ផងដែរ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ Live: Daily news of Siem Reap National TV - National news and international news
ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ ផ្លូវ១ខ្សែក្នុងក្រុងសៀមរាប ដែលបិទខ្ទប់ ៣០ឆ្នាំមកហើយ ត្រូវបានបើកចរាចរឡើងវិញ
ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុង ខណៈមានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់


មាតិកា
វីដេអូ៖ ប្រជាពលរដ្ឋសម្តែងក្តីរីករាយ ខណៈសង្កាត់នគរធំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍមូលដ្ឋាន
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្ត បន្ទាយមានជ័យ រៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងការយល់ដឹងដល់សិស្សានុសិស្សអំពីរបៀបការពារខ្លួន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គមឌីជីថល
នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្ត បន្ទាយមានជ័យ បានរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងការយល់ដឹងដល់សិស្សានុសិស្សអំពីរបៀបការពារខ្លួន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គមឌីជីថល។ ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមសិស្សវិទ្យាល័យ អនុវិទ្យាល័យ យុវវ័យ និងសាធារណជន ជាគោលដៅស្នូលនៃយុទ្ធនាការជាតិ ដឹកនាំដោយក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះពិនិត្យទីតាំងសាលាហ្វឹកហ្វឺនសម្រាប់យោធិនជាប់កាតព្វកិច្ចយោធា។
ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦
ប្រភពពីរដ្ឋបាលខេត្តសៀមរាប


ព័ត៌មានជាតិ
វត្តដំណាក់ ក្រុងសៀមរាប ទទួលអង្គកឋិនទានសាមគ្គី ដើម្បីទ្រទ្រង់ការសិក្សារៀនសូត្រព្រះសង្ឃ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត
ក្រោមស្មារតីសាមគ្គីភាព និងសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅ ពិធីបុណ្យកឋិនទានសាមគ្គីត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅទីអារាមវត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ទ្រទ្រង់ការសិក្សារៀនសូត្រព្រះសង្ឃ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ពិធីនេះប្រារព្ធធ្វើឡើងថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈការស្រុះស្រួលមូលមតិគ្នាដ៏ល្អប្រសើររវាងគណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត។


ព័ត៌មានជាតិ
ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តស្វាយរមៀត រួមសាមគ្គីគ្នាដង្ហែអង្គកឋិនទាន ប្រគេនព្រះសង្ឃ និងចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសេចក្ដីសោមនស្សរីករាយ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត អាចារ្យ គណៈកម្មការវត្តស្វាយរមៀត និងសប្បុរសជនជិតឆ្ងាយ បានរួមសាមគ្គីគ្នារៀបចំពិធីដង្ហែអង្គកឋិនទាន ចូលកាន់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ដើម្បីវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសកន្លងមក ស្របតាមព្រះធម៌វិន័យ និងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

