
ផ្លូវ១ខ្សែក្នុងក្រុងសៀមរាប ដែលបិទខ្ទប់ ៣០ឆ្នាំមកហើយ ត្រូវបានបើកចរាចរឡើងវិញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុង ខណៈមានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់
ក្នុងន័យរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងចរាចរក្នុងក្រុងសៀមរាប ផ្លូវ១ខ្សែដែលស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានបិទខ្ទប់ និងសង់សំណង់រំលោភអស់រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ត្រូវបានសម្របសម្រួលបើកចរាចរឡើងវិញ ក្រោមកិច្ចដឹកនាំចុះពិនិត្យ និងបើកការដ្ឋានសាងសង់ទំលាយផ្លូវ របស់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ប្រាក់ សោភ័ណ និង អ្នកឧកញ៉ា សៀង ណាំ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក៏បានបង្ហាញការគាំទ្រ និងចូលរួមបើកផ្លូវនេះ ផងដែរ។








