ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កម្មវិធីផ្សាយផ្ទាល់
កម្មវិធីសន្ទនាមតិ ៖ ការចាក់វ៉ាក់សាំងការពារជំងឺ សារទឹក និងដុំពក
វាគ្មិនចូលរួម៖
- លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ទទួលបន្ទុកសុខភាពសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦


ព័ត៌មានជាតិ
មន្រ្តីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋ យកសត្វគោ-ក្របី ចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងជំងឺដុំពកស្បែកឱ្យបានគ្រប់ៗគ្នា
ថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានគូសបញ្ជាក់ថា ជំងឺសារទឹកគឺជាជំងឺឆ្លងដែលកើតមានជាទូទៅលើសត្វគោ-ក្របី ហើយច្រើនតែផ្ទុះឡើងនៅអំឡុង ដើមរដូវវស្សា និងចុងរដូវវស្សា ខណៈ ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងលើសត្វគោ-ក្របី ឱ្យបានទាន់ពេលវេលា ជាខែលការពារទ្រព្យសម្បត្តិ និងប្រភពចំណូលគ្រួសារ។


មាតិកា
រថយន្តក្រុងសាធារណៈ ចំនួន១១៥គ្រឿង ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និង ពីសៀមរាប ទៅភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
បងប្អូនត្រៀមខ្លួនហើយឬនៅ សម្រាប់ការធ្វើដំណើរទៅស្រុកកំណើត ជាមួយរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ


មាតិកា
វីដេអូ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត៖ បេក្ខជន ចេន ដាលីន មកពីវិទ្យាល័យ ហ៊ុនសែន រុនតាឯក (ក្រុមបដិសេធ)
បេក្ខជន ៖ ចេន ដាលីន មកពីវិទ្យាល័យ ហ៊ុនសែន រុនតាឯក (ក្រុមបដិសេធ) បកស្រាយលើប្រធានបទ ៖ យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម នៅកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ពលរដ្ឋក្នុងខេត្ត បានរៀបចំម្ហូបអាហារប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានរៀបចំម្ហូបអាហារប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន ដើម្បីប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនបុព្វការីជន និងបង្ហាញពីស្មារតីរួមគ្នាថែរក្សាប្រពៃណីជាតិដ៏ល្អផូរផង់


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពី «ការពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រខេត្តសៀមរាប»
នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពី «ការពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តសៀមរាប»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អុឹង គឹមលាងអភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង-ស្រុកជាច្រើនរូបផងដែរ។


សេចក្ដីជូនដំណឹង
សេចក្ដីអំពាវនាវ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ដីពីការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
សេចក្ដីអំពាវនាវ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ដីពីការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្តល់សេវារដ្ឋបាល និងយន្តការច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ជូនដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធី នៃការទទួល និងផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងបានធ្វើការបង្ហាញពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ដាក់ពាក្យស្នើសុំសេវាអនឡាញ ជូនដល់និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ (BBU) សាខាខេត្តសៀមរាប។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោងប្រព័ន្ធស្បៀង ដើម្បីពិនិត្យសមិទ្ធផលការងារ និងបង្ហាញមុខប្រធានគម្រោងថ្មី
នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោងប្រព័ន្ធស្បៀងប្រចាំខេត្ត ដោយមានការចូលរួមពីតំណាងស្ថាប័ន អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធជាច្រើនរូប។


មាតិកា
វីដេអូ៖ ចំណាប់អារម្មណ៍របស់អាជីវករលក់ដូរនៅផ្សារលើធំថ្មី នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ
អាជីវករនៅផ្សារលើធំថ្មី ក្រុងសៀមរាប បង្ហាញថា ការលក់ដូររបស់ពួកគាត់ភាគច្រើន គឺរក្សាតម្លៃដូចធម្មតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ព័ត៌មានជាតិ
មន្រ្តីជំនាញនៃមន្ទីរអប់រំខេត្ត ថ្លែងថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស
លោកស្រី អ៊ា សុខឡេង ប្រធានការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានភាពពេញលេញទាំងកាយសម្បទា ប្រាជ្ញា ស្មារតី និងសីលធម៌ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ខណៈ ការដឹកនាំ និងការផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍពិតប្រាកដរបស់សង្គមជាតិ ដោយមានការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺមាតាបិតា និងសហគមន៍។
លោកស្រី មានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
មន្រ្តីជំនាញមន្ទីរសុខាភិបាលខេត្តថ្លែងថា ការបំបៅកូនដោយទឹកដោះម្ដាយ ជួយពង្រឹងសុខភាព ទាំងម្ដាយ និងកូន និងរួមចំណែកដល់ការលូតលាស់របស់កុមារ
លោកស្រី ធឿន សោភារី មន្ត្រីកម្មវិធីអាហារូបត្ថម្ភ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាវិធីដ៏សំខាន់មួយក្នុងការផ្តល់អាហារូបត្ថម្ភដល់ទារក និងជួយឱ្យកុមារលូតលាស់បានល្អ ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមសំខាន់ៗ ដែលសមស្របនឹងតម្រូវការរបស់ទារក ជាពិសេសក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃជីវិត ។ លោកស្រីមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និង ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និង មន្រ្តី មន្ទីរព័ត៌មានខេត្តសៀមរាប សួរសុខទុកគ្រួសារមន្រ្តីជាប់កិច្ចសន្យា ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលកំពុងលំហែមាតុភាព
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញសួរសុខទុក្ខភរិយារបស់ លោក ធន់ ពូថេ មន្ត្រីការិយាល័យទូរទស្សន៍ កំពុងលំហែមាតុភាព។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំមន្ទីរក៏បាននាំយកថវិកាឧបត្ថម្ភ ជូនដល់គ្រួសារលោក ធន់ ពូថេ ដើម្បីជាការចូលរួមអបអរសាទរ និងជួយសម្រាលបន្ទុកចំណាយផ្សេងៗ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំចំពោះមន្រ្តីក្រោមឱវាទ គ្រប់ៗរូប ផងដែរ។

