
រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពី «ការពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រខេត្តសៀមរាប»
នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពី «ការពិនិត្យ និងពិភាក្សាអំពីផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តសៀមរាប»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អុឹង គឹមលាងអភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង-ស្រុកជាច្រើនរូបផងដែរ។











