
ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពីបណ្ដាមន្ទីររាជធានី-ខេត្ត ទាំង២៥
នារសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពាក់ព័ន្ធ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមប្រជុំពង្រឹងការផលិតវីដេអូ ស្ដីពីសមិទ្ធផល និង វិស័យអាទិភាព តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញពីបណ្ដាមន្ទីររាជធានី-ខេត្ត ទាំង២៥។ កិច្ចប្រជុំនេះ ក្នុងគោលបំណង បន្តជំរុញ និង លើកកម្ពស់ការផលិត និង ផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ ឱ្យកាន់តែសកម្មភាព ទូទំទូលាយ ទាន់ពេលវេលា និង មានប្រសិទ្ធភាព ជាពិសេសសមិទ្ធផលជាក់ស្ដែងនៅតាមមូលដ្ឋាន ។











