
រដ្ឋបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាជាមួយក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយ និងតំណាងវិស័យឯកជនក្នុងខេត្ត
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាជាមួយក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយ និងតំណាងវិស័យឯកជនក្នុងខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការចូលរួមផ្សព្វផ្សាយអំពីសក្តានុពល ភាពទាក់ទាញ និងការអភិវឌ្ឍរបស់ខេត្តឱ្យកាន់តែទូលំទូលាយ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក សុខ ថុល និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។










